ប៉ាគីស្ថានធ្វើការបង្កាបក្រុមសកម្មប្រយុទ្ធដែល UNSC  បានចុះបញ្ជី

AKP ភ្នំពេញ ថ្ងៃទី០៦  ខែមីនា ឆ្នាំ២០១៩ — សេចក្តីរាយការណ៍ក្នុងស្រុកបាននិយាយពីថ្ងៃអង្គារថា រដ្ឋាភិបាលប្រទេសប៉ាគីស្ថានបានបើកធ្វើការបង្ក្រាបយ៉ាងធំមួយប្រឆាំងនឹងអង្គការដែលបានហាមឃាត់ ដែលធ្វើប្រតិបត្តិការក្នុងប្រទេសដែលបានហាមឃាត់ដោយក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ( UNSC ) តាមរយៈការបង្កកគណនីធនាគារ និងទ្រព្យសម្បតិ្ត ។

សេចក្តីរាយការណ៍នោះ បានដកស្រង់សម្តីក្រសួងការបរទេសរបស់ប្រទេសនេះ ដែលរាយការណ៍ ថា រដ្ឋាភិបាលបានចេញបទបញ្ជាមួយ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពនីតិវិធីសម្រាប់ការអនុវត្តទណ្ឌកម្ម UNSC ប្រឆាំងនឹងបុគ្គល ព្រមទាំងអង្គភាពដែលគេបានរៀបចំឡើង ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីរាយការណ៍មួយ កាលពីយប់ថ្ងៃចន្ទថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ របបទណ្ឌកម្ម របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានប្រែប្រួលជាបន្តបន្ទាប់ ។ វិធានយ៉ាងសំខាន់មួយនៃរបបទណ្ឌកម្មទាំងនេះ គឺការបង្កកទ្រព្យសម្បតិ្ត ដែលនៅក្រោមការបង្កកនេះរដ្ឋនានា ត្រូវបានគេតម្រូវឱ្យបង្កកឬរឹបអូសយកទ្រព្យសម្បតិ្តអង្គភាព និងបុគ្គលដែលគេបានរៀបចំឡើងឱ្យបានឆាប់នៅពេលដែលពួកគេត្រូវបានរៀបចំដោយគណៈកម្មាធិការទណ្ឌកម្ម  UNSC ដែលមានជាប់ពាក់ព័ន្ធ ។

បន្ទាប់ពីសេចក្តីថ្លែងការណ៍នេះ អ្នកនាំពាក្យក្រសួងការបរទេស លោក មូហាម៉ាដ ហ្វៃសាល បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ចាប់ពីពេលនេះទៅទ្រព្យសម្បតិ្តគ្រប់បែបយ៉ាងទាំងអស់នៃអង្គការ ដែលគេបានហាមឃាត់ទាំងអស់នឹងស្ថិតនៅក្នុងការត្រួតត្រារបស់រដ្ឋាភិបាលដោយលោកនិយាយបន្ថែមថា ឥឡូវនេះរដ្ឋាភិបាលក៏នឹងរឹបអូសយកផងដែរ សាខាសប្បុរសធម៌ និងរថយន្តជួយសង្គ្រោះរបស់ក្រុម ដែលគេបានហាមឃាត់បែបនេះ ។

លោកបាននិយាយថា រដ្ឋាភិបាលបានចាប់យកការត្រួតត្រាក្រុមដែលគេបានហាមឃាតទាំងអស់ ដែលធ្វើប្រតិបត្តិការក្នុងប្រទេសនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )