បេសកជននុយក្លេអ៊ែរកូរ៉េខាងត្បូង និងអាម៉េរិក ជួបប្រជុំគ្នានៅថ្ងៃពុធនេះ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩​ — បណ្តាបេសកជននូយក្លេអ៊ែរកំពូលៗកូរ៉េខាងត្បូង និងអាម៉េរិក​នឹងជួបប្រជុំគ្នានៅ​ទីក្រុង​វ៉ាស៊ីងតោននៅថ្ងៃពុធនេះ ដើម្បីពិភាក្សាគ្នាពីជំហាននានាបន្ទាប់ទៀត ក្រោយពីការបរាជ័យ​នៃកិច្ចប្រជុំកំពូលលើកទី២អាម៉េរិក-កូរ៉េខាងជើង។

កិច្ចចរចានេះ នឹងត្រូវបានធ្វើឡើងដោយលោក លី ដូ-ហុន​ តំណាងពិសេសរបស់​ទីក្រុងសេអ៊ូលសម្រាប់កិច្ចការសន្តិសុខ និងសន្តិភាពនៅឧបទ្វីបកូរ៉េ និងសមភាគីអាម៉េរិក​របស់​លោក ​លោក ស្តេបហ្វន-ប៊ីហ្គាន។

អនុប្រធានអ្នកនាំពាក្យ ក្រសួងការបរទេស លោក រ៉ូប៊ឺត​ ផល្លាឌីណូ​ បាននិយាយនៅ​ក្នុងសន្និសីទសារព័ត៌មានដោយសង្ខេបកាលពីថ្ងៃថា អ្វីនឹងត្រូវកើតមានឡើងនៅថ្ងៃស្អែកនេះ ដោយខ្ញុំអាចអះអាងថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅ។ វាមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសាធាណៈរដ្ឋកូរ៉េ នៅក្នុងរឿងនេះ។

ប្រធានាធិបតី​អាម៉េរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន ​បានជួបប្រជុំគ្នានៅទីក្រុងហាណូយ​ប្រទេសវវៀតណាម កាលពីថ្ងៃទី ២៧-២៨ ខែកុម្ភៈ​កន្លង​ទៅ ប៉ុន្តែបានបរាជ័យ​ដើម្បីសម្រេចកិច្ចព្រមព្រៀង​មួយ ស្តីពីការរំសាយកម្មវិធីអាវុធនុយ​ក្លេអ៊ែរ​របស់កូរ៉េខាងជើង។

ប្រទេសកូរ៉េខាងត្បូង​ គឺចង់ធានាឱ្យមាននូវសន្ទុះក្នុងកិច្ចចរចា​អាម៉េរិក-កូរ៉េខាងជើង ដើម្បីធ្វើឱ្យប្រសើរឡើងនូវគោលដៅចុងក្រោយនៃសន្តិភាពនាពេលឆាប់ៗនេះរបស់ខ្លួន ​នៅ​លើ​​ឧបទ្វីបកូរ៉េ។អ្នកនាំពាក្យរូបនេះបាននិយាយទៀតថា លោក ប៊ីហ្គាន​គ្រោងនឹងជួបប្រជុំជាមួយ សមភាគី​ជប៉ុនរបស់លោកផងដែរនៅថ្ងៃពុធនេះ គឺលោក Kenji Kanasugi ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )