ជប៉ុនផ្តល់ជំនួយ ៣,២ លានដុលា្លរដើម្បីជំរុញដំណើរការសន្តិភាពស៊ូដង់ខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី០៦  ខែមីនា ឆ្នាំ២០១៩ — ប្លុកនេះបាននិយាយពីថ្ងៃអង្គារថា ជប៉ុនបានផ្តល់ជំនួយ ៣,២ លានដុលា្លរដល់អាជ្ញាអន្តររដ្ឋាភិបាល  ស្តីពីការអភិវឌ្ឍ ( IGAD ) ដើម្បីជួយជំរុញដំណើរការសន្ធិភាពស៊ូដង់ខាងត្បូង ។

លោក អ៊ី ស្មាអ៊ីល វ៉ាអ៊ីស បេសកជនពិសេស IGAD  នៅស៊ូដង់ខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មូលនិធិនេះនឹងត្រូវគេប្រើសម្រាប់ធ្វើការអភិវឌ្ឍកិច្ចព្រមព្រៀង ដែលបានធ្វើឱ្យភ្ញៀវក្លាឡើងវិញ ស្តីពីដំណោះស្រាយជម្លោះនៅស៊ីដង់ខាងត្បូង ។

លោកបានរំលឹកឡើងវិញការសន្យារបស់ប្លុកអាហ្វ្រិកខាងកើតនេះ ក្នុងការបញ្ចប់ជម្លោះនៅស៊ូដង់ ខាងត្បូងតាមរយៈការសហការគ្នាជាមួយភាគីនានា ព្រមទាំងពួកអ្នកមានជាប់ពាក់ព័ន្ធក៏ដូចជាតាមរយៈការចូលរួមរបស់ភាគីដែលបានយកចិត្តទុកដាក់ទាំងអស់ ក្នុងការផ្តល់ឱ្យប្រជាជនស៊ូដង់ខាងត្បូងនូវសន្តិភាពដែលពួកគេត្រូវការយ៉ាងខ្លាំងនោះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )