រដ្ឋមន្រី្តសេដ្ឋកិច្ច៖ កិច្ចចរចាពាណិជ្ជកម្មចិន-អាម៉េរិក​ចាំបាច់ ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោយភាគីទាំងពីរ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩​ — រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន​លោក ស៊ុង សាន បាននិយាយកាលថ្ងៃអង្គារថា កិច្ច​ពិគ្រោះយោបល់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាម៉េរិក​ទាមទារឱ្យមានកិច្ចព្រមព្រៀងរួមគ្នា​ ដោយភាគីទាំងពីរ។

លោក ស៊ុង បាននិយាយនៅឯកិច្ចសម្ភាសន៍មួយ សម្រាប់បណ្តារដ្ឋមន្រ្តីនានា បន្ទាប់ពី​ការបើកកិច្ចប្រជុំនៃសម័យប្រជុំលើកទី២ នៃកិច្ចប្រជុំសភាជាតិប្រជាជនលើកទី១៣​ ដែលជា​ស្ថាប័ននិតិប្បញ្ញត្តិជាតិរបស់ប្រទេសចិន​ថា​ កិច្ចចរចានៅក្នុងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម​ ភាគីទាំងពីរគួរតែធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នា​ ដើម្បីអនុវត្ត​ន៍នូវកុងសង់ស៊ីសជាសំខាន់ ដែល​បាន​អនុម័តដោយ​បណ្តាមេដឹកនាំនៃប្រទេសទាំងពីរ​។

លោកបាននិយាយថា កិច្ចពិគ្រោះយោបល់នានា​ត្រូវបានអនុលោមទៅតាម​គោល​ការណ៍​នៃការជឿទុកចិត្តគ្នាទៅវិញទៅមក សមភាព និងជាប្រយោជន៍ឱ្យគ្នាទៅវិញទៅមក​ ដែល​ត្រូវបានព្រមព្រៀងគ្នា​ ដោយបណ្តាមេដឹកនាំ​នៃភាគីទាំងពីរ។

លោក ស៊ុង បាននិយាយថា កិច្ចពិគ្រោះយោបល់រយៈពេល៩០ថ្ងៃនេះ​ ត្រូវបានទទួល​នូវ​វឌ្ឍភាព​ជាសំខាន់ ដោយមានរបកគំហើញនានា ដែលបានធ្វើឡើងនៅក្នុងវិស័យមួយចំនួន​ ដែលគួរឱ្យពេញចិត្ត៕

( ប្រភព ស៊ីនហួ: បកប្រែដោយលោក មាស សំអុល )