នៅដើមខែមេសា ឆ្នាំ២០១៩ ក្រុមហ៊ុនអាកាសចរណ៍ហ៊្វីលីពីននឹងបើកជើងហោះហើរ ត្រង់មកកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ -គណៈប្រតិភូក្រុមហ៊ុនអាកាសចរណ៍ហ៊្វីលីពីនដឹកនាំដោយលោកJaime J.Bautista អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ហ៊្វីលីពីនបានចូលជួបសម្តែងការគួរសមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីឈ្វេងយល់អំពីវិស័យទេសចរណ៍នៅព្រះរាជាណាចក្រ កម្ពុជា នាព្រឹកថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែ មីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍។

ឯកឧត្តម តុប សុភ័ត្រ មន្ត្រីអ្នកនាំពាក្យក្រសួងទេសចរណ៍បានឱ្យដឹងថា ក្រុមហ៊ុន អាកាសចរណ៍ហ៊្វីលីពីននឹងចាប់ដំណើរការហោះហើរត្រង់ពីទីក្រុងមីលីឡាប្រទេសហ៊្វីលីពីន មកទីក្រុងភ្នំពេញ ទៅតាមការរំពឹងទុក និងដំណើរការនៅដើមខែមេសា ឆ្នាំ២០១៩ ។ នេះ ជាឱកាសមួយសម្រាប់វិស័យទេសចរណ៍ គឺកម្ពុជាមានជើងហោះហើរត្រង់ ដោយសារពីមុន មកសម្រាប់ហ៊្វីលីពីន គឺមានជើងហោះហើរត្រង់ពីសេប៊ូលមកសៀមរាប ដោយហោះហើរ៤ ជើងក្នុងមួយសប្តាហ៍ ចាប់ដំណើរការតាំងពីឆ្នាំ២០១៤មក។ ដោយឡែកក្រុមហ៊ុនអាកាសចរ ណ៍ហ៊្វីលីពីនថ្មីនេះដែលគ្រោងនឹងហោះហើរត្រង់ នៅដើមខែមេសា ឆ្នាំ២០១៩ខាងមុខនេះ នឹងធ្វើការហោះហើរ៥ជើងក្នុងមួយសប្តាហ៍ពីទីក្រុងម៉ាលីឡាមកកាន់រាជធានីភ្នំពេញ និងពី រាជធានីភ្នំពេញ ទៅកាន់ទីក្រុងម៉ាលីឡា។ ការហោះហើរនេះនឹងចំណាយរយៈពេល២ម៉ោង និង៣០នាទី ហើយការហោះហើរនឹងមានពេលចំណេញច្រើនសម្រាប់ទេសចរណកម្ពុជា ពី ព្រោះ ភ្ញៀវទេសចរគេចូលចិត្តការហោះហើរត្រង់មិនចូលចិត្តការហោះហើរចុះចតច្រើនកន្លែង ធ្វើឱ្យមានការរំបាក ហើយការហោះហើរត្រង់ធ្វើឱ្យមានការចំណេញពេលវេលា និងចំណេញ ថវិកា។ ភ្ញៀវទេសចរចូលចិត្តការហោះហើរត្រង់តាមគោលដៅទេសចរណ៍របស់យើង។

ឯកឧត្តម តុប សុភ័ត្រ បានបន្តថា ដូច្នេះតាម រយៈជំនួបនេះក្រោយពីប្រតិបត្តិការក្រុម ហ៊ុនអាកាសចរណ៍របស់ហ៊្វីលីពីន មកកាន់ រាជធានីភ្នំពេញនេះយើ​ង​សង្ឃឹមថានឹងទទួលភ្ញៀវ ទេសចរកាន់តែច្រើនទៀតទាំងភ្ញៀវទេស ចរហ៊្វីលីពីនក៏ដូចជាភ្ញៀវទេសចរផ្សេងៗទៀតធ្វើដំ ណើរឆ្លងកាត់ហ៊្វីលីពីន ។ ពីព្រោះកន្លងមកភ្ញៀវទេសចរហ៊្វីលីពីនមកកាន់កម្ពុជាមានតែជាង ៩០.០០០នាក់តែប៉ុណ្ណោះ បើគិតនៅក្នុងចំណាត់ថ្នាក់ស្ថិតនៅក្នុងចំណាត់ថ្នាក់ទី១៤ ប្រៀប ធៀបនឹងប្រទេសផ្សេងៗទៀត។ ក្រោយពីកិច្ចសហប្រតិបត្តិការលើការហោះហើរត្រង់ពីទីក្រុង ម៉ាលីឡាមករាជធានីភ្នំពេញ កម្ពុជាសង្ឃឹមថា វិស័យទេសចរណ៍កាន់តែរីកចម្រើនថែមទៀត តាមរយៈការហោះហើរត្រង់នេះពីហ៊្វីលីពីនផ្ទាល់ ក៏ដូចភ្ញៀវទេសចរផ្សេងៗទៀតដែលឆ្លង កាត់ហ៊្វីលីពីនមកកាន់កម្ពុជា។

ឯកឧត្តមបានបញ្ជាក់ទៀតថា នៅខែឧសភា ឆ្នាំ២០១៩ខាងមុខនេះនឹងមានក្រុមហ៊ុន អាកាសចរណ៍ឥណ្ឌូណេស៊ី ធ្វើការហោះហើរត្រង់មកកាន់រាជធានីភ្នំពេញផងដែរ៕

ដោយ សំ សាម៉ន