សហរដ្ឋអាមេរិកព្រមានប្រទេសទួរគីកុំឲ្យទិញប្រព័ន្ធការពារដែនអាកាសពីប្រទេសរុស្ស៊ី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៦.០៣.១៩)

អាមេរិក៖ ក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថាក្រុងវ៉ាស៊ីនតោនបញ្ជាក់យ៉ាងច្បាស់ទៅប្រទេសទួរគីថាប្រសិនជាធ្វើការចរចារទិញប្រព័ន្ធការពារដែនអាកាសពីរុស្ស៊ីនោះសហរដ្ឋអាមេរិកនឹងត្រូវពិចារណាឡើងវិញនូវការអនុញ្ញាតឲ្យប្រទេសទួរគីចូលរួមក្នុងកម្មវិធីប្រព័ន្ធអាវុធសម្រាប់យន្តហោះប្រយុទ្ធ ​ដែលហៅកាត់ថាកម្មវិធីអេហ្វ៣៥ ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក​បានប្រាប់សន្និសីទកាសែតថាយើងបានព្រមានដល់ប្រទេសទួរគីយ៉ាងច្បាស់ថាការទិញយកប្រព័ន្ធការពារដែនអាកាសប្រភេទអេស​​ ៤០០ ពីប្រទេសរុស្ស៊ី នឹងធ្វើឲ្យអាមេរិកត្រូវតែពិចារណាឡើងវិញនូវការអនុញ្ញាតឲ្យប្រទេសទួរគីចូលរួមក្នុងកម្មវិធី​ អេហ្វ ៣៥ នេះ ​ ។

លោក ​ ប្រធានាធិបតីប្រទេសទួរគីបាននិយាយថាគាត់មានការប្តេជ្ញាចិត្តក្នុងការទិញប្រព័ន្ធការពារដែនអាកាសពីរុស្ស៊ីទោះបីជាមានការព្រមានពីសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិកថាប្រព័ន្ធការពារ នេះ មិនអាចបញ្ចូលក្នុងការការពារដែនអាកាសរបស់អង្គការណាតូបានក៏ដោយ ។