លោកត្រាំរិះគន់គណបក្សប្រជាធិបតេយ្យដែលកំពុងដាក់សម្ពាធមកលើគាត់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (០៥.០៣.១៩)

អាមេរិក៖ កាលពីថ្ងៃអង្គារប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានរិះគន់គណបក្សប្រជាធិបតេយ្យថាជា ក្រុមឆ្កួតនិងបានរិះគន់អំពីការលូកដៃជ្រុលក្នុងពេលដែលគាត់បានប្រតិកម្ម​តបទៅនឹងការស៊ើបអង្កេតមួយដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យអំពីកំហុសរបស់គាត់ ។

លោកត្រាំបាននិយាយនៅបណ្តាញសង្គមធ្វីតធឺរបស់លោកថា ការស៊ើបអង្កេតរបស់គណៈកម្មាធិការរបស់សភាទទួលបន្ទុកផ្នែកតុលាការដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទគឺជាការលូកដៃដ៏ជ្រុលហួសហេតុបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់អាមេរិក។ លោកត្រំាបាននិយាយថា កំហុសពិតប្រាកដនោះ គឺជាទង្វើរបស់គណបក្សប្រជាធិបតេយ្យដែលកំពុងតែធ្វើនោះហើយ ។

គណបក្សប្រជាធិបតេយ្យដែលកាន់កាប់សភាកាលពីខែវិច្ឆិកាឆ្នាំមុនបានសង្ស័យថាលោកត្រាំមានប្រព្រឹត្តបទល្មើសជាច្រើនដែលរួមមានអំពើអយុត្តិធម៌និងការរំលោភបំពានអំណាចនៅក្នុងការិយាល័យរបស់ប្រធានាធិបតី។