សម្តេចក្រឡាហោម ស ខេង​ បានអញ្ជេីញចុះសួរសុខទុក្ខ​ ប្រជាពលរដ្ឋដែលបា​នពុលនំបញ្ចុកនៅស្រុកព្រះស្តេច

(ព្រៃវែង)​៖ នាព្រឹកថ្ងៃពុធ​ ០១កេីត​ ខែផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី៦​ ខែមីនា​ ឆ្នាំ​២០១៩​ សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានអញ្ជេីញចុះសួរសុខទុក្ខ​ ប្រជាពលរដ្ឋដែលបា​នពុលនំបញ្ចុក​ នៅ ឃុំបន្ទាយចក្រី​ ស្រុកព្រះសេ្ដច​ និងអ្នកជម្ងឺទូទៅ​ នៅមន្ទីរពេទ្យ​បង្អែក​ ព្រះស្ដេច​ ខេត្ត​ព្រៃវែង​ ។

ប្រធានមន្ទីរពេទ្យបង្អែកបានឲ្យដឹងដែរថា​ ប្រជាពលរដ្ឋ​ដែលពុលនំបញ្ចុកដែលបានសម្រាកនៅមន្ទីរពទ្យបង្អែកជាង​ ៧០នាក់​ នាឱកាំសនោះដែរសម្ដេចក្រឡាហោមក៏បានឧបត្ថម្ភថវិកាមួយចំនួន​ផងដែរ​ សម្ដេចក៏បានអញ្ជេីញសួរសុខទុក្ខអ្នកជម្ងឺ​ និងអ្នកសម្រាលកូន​ ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនេះ​។

ក្នុងឱកាសចុះសួរសុខទុក្ខ​ សម្ដេចក្រឡាហោម​ បានជូនពរដល់​ ប្រជាពលរដ្ឋ​ទាំងអស់ឆាប់ជាសះស្បេីយ​ ហេីយសម្ដេចបានណែនាំដល់ប្រជាពលរដ្ឋបង្កេីនការប្រុងប្រយ័ត្នក្នុងការបរិភោគអហារផងដែរ៕