ប្រមុខរាជរដ្ឋាភិបាល ប្រកាសឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវចុះស្រង់ស្ថិតិវិស័យឯកជន និងរោងចក្រសហគ្រាសដែលមិនទាន់ចុះបញ្ជីជាមួយបសស

វិទ្យុជាតិកម្ពុជា៖ កញ្ញា អ៊ី កនិកា៖

 ប្រមុខរាជរដ្ឋាភិបាល ប្រកាសឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវចុះស្រាវជ្រាវនិងស្រង់ស្ថិតិវិស័យ ឯកជននិងរោងចក្រសហគ្រាសណាដែលមិនទាន់ចុះបញ្ជីជាមួយបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថាបសស ត្រូវជំរុញឲ្យសា្ថប័នរោងចក្រទំាងនោះចុះបញ្ជីជាមួយបសស ដើម្បីធានាអត្ថបទរបស់កម្មករនិយោជិក។
សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកិច្ចការនារី និងក្រសួងសេដ្ឋកិច្ចហរិញ្ញាវត្ថុ ត្រូវពិនិត្យ មើលថា ក្នុងករណីដែលក្រុមហ៊ុននានាមិនបានចុះបញ្ជីត្រូវស្រង់សិត្ថិ ហើយពន្លឿនការ ដោះស្រាយឲ្យបានលឿនកុំអោយបាត់បង់ផលប្រយោជន៍របស់កម្មករ និងបុគ្គលិកក្រុមហ៊ុនទំាងនោះ។
ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១០៨ នៅព្រឹកថ្ងៃទី៥ ខែមីនា សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា ការស្រង់ស្ថិតិនេះរាប់បញ្ជូល ដូចជាកម្មករបំរើការងារ នៅកសិដ្ឋាន ការដ្ឋានសំណង់ ក្រុមហ៊ុនសំណង់ ក្រុមហ៊ុនដែលមានខ្នាតតូចឬ ខ្នាតធំ កសិដ្ឋានឧស្សាហកម្មកសិកម្មត្រូវ រាប់ចូលទាំងអស់ដើម្បីចូលទៅក្នុងក្របខណ្ឌនៃការអនុវត្តគោលនយោបាយគាំពារសង្គម ដោយធានាឲ្យពួកគេទទួលបានការពន្យាបាលដោយគ្មាន ការបង់ថ្លៃ ហើយស្រ្តីឆ្លងទន្លេទទួលបានប្រាប់ឧបត្ថម្ភជាដើម។
ក្រុមហ៊ុនមួយចំនួនមិនបានចុះបញ្ជីយើងប្រើប្រាស់ក្នុងការរៀបចំ សិត្ថិសម្រាប់កំណត់ អត្តណ្ណាញនៃ អ្នកក្រីក្រ នេះនៅក្នុងចំណោម រោងចក្រសហគ្រាស កសិដ្ឋានដែលប្រើប្រាស់កម្មករ ជាស្ត្រីនោះតែម្តង ចឹងសូមក្រសូងកិច្ចការនារី ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ចហរិញ្ញាវត្ថុផ្នែកពាក់ព័ន្ធនានាគួរតែប្រើប្រាស់សិត្ថិមួយ ដែលចាប់ផ្តើមពីសំណុំបញ្ហាដែលយើងបានកំពុងរៀបចំដាក់ឲ្យដំណើរការ ទៅលើបញ្ហាការគាំពារសង្គមសម្រាប់ស្ត្រីក្រីក្រ បន្ថែមពីអ្វីដែលយើងកំពុងធ្វើចំពោះស្ត្រី ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងស្ត្រីជាកម្មកានី ក្នុងសេដ្ឋកិច្ចក្រៅប្រ ព័ន្ធនឹងធ្វើទៅលើប្រជាជនទូទាំងប្រទេសដែលជាអ្នកក្រីក្រ។ យើងចាត់ទុកកម្មកររបស់យើងកម្មកានីរបស់យើងធ្វើការនៅតាមកសិដ្ឋាននៅតាមរោចក្រតាមកន្លែងនានា ដែលមិនទាន់ចុះបញ្ជីនោះ គឺចាត់ទុកថាប្រភេទនៃក្រីក្រភាគច្រើនលើកលែងធ្វើការធនាគារ នឹងអ្វីផ្សេងៗ ជារឿងមួយផ្សេង ប៉ុន្តែអ្នកទាំងនោះក៏អាចមកចុះបញ្ជី ផងដែរដើម្បីទទួលបាននៅអត្ថប្រយោជន៍ នេះជាចំណុចទីមួយដែលខ្ញុំចង់ចែករំលែក និងឲ្យមានការយកចិត្តទុកដាក់បន្ថែមវាងាយស្រួលទេដែលជាបញ្ហាគោរពស្ត្រីក៏ប៉ុន្តែ ប្រសិនបើគ្មានស្រ្តី វាគ្មានអ្វីទាំងអស់ទេសម្រាប់ការជួបជុំ ទិវានារីម្តងៗ ៕