អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងលើកទឹកចិត្តអាជីវករបង្កើនការអភិវឌ្ឍមុខរបរ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក អ៊ាន គឹមហឿនស្ទឹងត្រែង
ស្ទឹងត្រែង៖ អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង បានលើកទឹកចិត្តឱ្យក្រុមអាជីវករ ប្រមូលផ្តុំគ្នាបង្កើនការអភិវឌ្ឍមុខរបរបន្ថែម ដើម្បីធ្វើឱ្យមានការប្រកួតប្រជែងនៅក្នុងថ្នាក់ដំបន់ ដោយផ្តោត ទាំងបរិមាណនិងគុណភាព សោភណ្ឌភាពនឹងធានាបានចំពោះផ្នែកបរិស្ថាន។
ក្នុងពិធីសំណេះសំណាលជាមួយក្រុមអាជីវករនៅខេត្តស្ទឹងត្រែង ឯកឧត្តមឡូយ សូផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែងមានប្រសាសន៍ថា៖នេះជាយន្តការមួយក្នុងការជួយរកការងារធ្វើជួនកូនចៅប្រជាពលរដ្ឋ នៅក្នុងតំបន់នេះ ហើយបានចូលរួមជាមួយរាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្រ នឹងការធ្វើចំណាកស្រុកផងដែរ។
ឯកឧត្តមបន្តថា៖ស្ថិតក្នុងតំណាក់កាលថ្មីនេះ ផ្នែកសេដ្ឋកិច្ចមានការប្រកួតប្រជែងខ្លាំងដូចនេះ អាជីវករទាំងអស់ត្រូវត្រៀមខ្លួនចូលរួមទាំងការផលិតទាំងផ្នែកសេវាកម្មដើម្បីធ្វើឱ្យខេត្តមានភាពទាក់ទាញទៅលើវិស័យទេសចរណ៍ដើរទន្ទឹម ទៅនិងសេដ្ឋកិច្ចទីផ្សារជាមួយប្តទេសជិតខាង។
សម្លេង៖ «ឧទាហ៍ថាប្រទេសជុំវិញគេអភិវឌ្ឍន៍មានការរីកចម្រើនយើងក៍ត្រៀមខ្លួនដើម្បីបោះជំហ៊ានទៅរកការអភិវឌ្ឍដូចគេដែរហើយក្នុងនេះគឺផ្តោតទៅលើវិស័យកសិកម្ម កសិឧស្សហកម្ម មានផលិតផលកាន់តែច្រើនទាំងផលិតផលកសិកម្មទាំងផលិផលសិប្បកម្មនឹងការកែច្នៃទាំងឡាយព្រមទាំងសេវាកម្មដលម្បីធ្វើឱ្យសេដ្ឋកិច្ចខេត្តមានការរីកចម្រើន»។
លោកឈួរ ស្រុន ម្ចាស់ផ្ទះសំណាក់ស្ទឹងត្រែងបានទទូលស្គាល់ថា បច្ចុប្បន្ននេះក្រុមអាជីវករពិតជាមិនបានគិតដល់ការប្រគួតប្រជែងនេះទេ ព្រោះអ្វីៗមានសព្វថ្ងៃបានធ្វើដោយឡែកៗពីគ្នាមានកម្រិតចិញ្ចឹមខ្លួនតែប៉ុណ្ណោះ។
លោកបានគាំទ្រទៅដល់ការគិតគូរចំពោះមុខនេះហើយអាជីវករនឹងពិគ្រោះគ្នារៀបចំជាបញ្តាញទាក់ទងសម្រាប់ផ្តល់បទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ជាមួយនឹងស្ថាប័នរដ្ឋ។
សម្លេង ៖ «អញ្ចឹងហើយយើងបង្កើតហើយ ខេត្តមានវិធានការខាងទេសចរណ៍ឬក៍ខាងសិប្បកម្មអ្វីមួយគឺវាអំណោយផល ដល់ម្ចាស់សណ្ខាគារក៍ដូចជាម្ចាស់អាជីវកម្មផ្សេងៗ«។
លោក លី ហាង ម្ចាស់សហគ្រាសផលិតទឹកបរិសុទ្ធនៅភូមិបាចុងសង្កាត់ព្រះបាតក្រុងស្ទឹងត្រែងបានសាទរចំពោះគោលការណ៍នេះ ព្រោះវាជាសញ្ញាវិជ្ជមាន ធ្វើឱ្យ រីកចម្រើនទាំងអស់គ្នា ហើយរោងចក្រសហគ្រាសនៅក្នុងស្រុក ខេត្តស្ទឹងត្រែង ក៍មានគេឈ្មោះល្អ។
សូមបញ្ជាក់ថា៖ស្ទឹងត្រែងមានរោងចក្រ សហគ្រាស និងសិប្បកម្មនានាសរុបចំនួនជាង៦០០កន្លែង ដែលប្រើប្រាស់ទុនសរុបជាង៥លានដូល្លារ ប្រើប្រាស់កម្មករជាង១០០០នាក់កំពុងផលិតនូវផលិតផលផ្សេងៗពីគ្នាដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ៕