លោក ពុំពីអូ​ រៀបរាប់ប្រាប់ដល់ក្មេងជំទង់ៗ អំពីកិច្ចប្រជុំកំពូលជាមួយកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩​  — រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិក លោក ម៉ិក ពុំពីអូ ​បានស្ថិតនៅទីក្រុង អាយអូវ៉ា កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាគ្នាពីពាណិជ្ជកម្ម​ជាមួយ​បណ្តាកសិករនានា ប៉ុន្តែក៏ភ្ជាប់ទៅនឹងពួក​យុវវ័យផងដែរ ស្តីអំពីការងាររបស់លោក ក្នុងឋានៈជាមន្រ្តីការទូតជាន់ខ្ពស់របស់ប្រទេស​អា​ម៉េរិក​ ដោយរួមទាំងការងាររបស់លោក​ អំពីកិច្ចប្រជុំកំពូលកាលពីសប្តាហ៍កន្លងទៅនេះ រវាង​​ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំ កូរ៉េខាងជើងលោក គីម ជុង-អ៊ុន​។

ដោយថ្លែងនៅឯសាលារៀនវិទ្យាល័យ ចនស្តុន នៅក្នុងទីក្រុងចនស្តុន រដ្ឋអាយអូវ៉ា លោក ពុំពីអូ បានស្នើដល់សិស្សានុសិស្សទាំងអស់នៅទីនោះ នូវអ្វីដែលគេបានមើលឃើញ​លោក ត្រាំ តាមទូរទស្សន៍​ក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោក ជាមួយលោក គីម នៅទីក្រុង​ហាណូយ ក្នុងប្រទេសវៀតណាមនោះ។

មន្រ្តីការទូតកំពូលរូបនេះបាននិយាយថា លោក ត្រាំ បានកំពុងធ្វើការងារដើម្បី​ព្យាយាម និងយកអាវុធនុយក្លេអ៊ែរចេញពីប្រទេសកូរ៉េខាងជើង។ លោកបាននិយាយថា យើងបានធ្វើឱ្យមានដំណើរការមួយចំនួន​។ យើងមិនទាន់បាន​ទទូលផលអ្វីនៅទីនោះនៅឡើយទេ ហើយយើងសង្ឃឹមថា នឹងទទួលបាន ហើយខ្ញុំគិតថា នឹងមានជាមេរៀនមួយនៅក្នុងបញ្ហានេះ។ ខ្ញុំគិតថា នឹងមានការងារជាច្រើនទៀត​ ដើម្បីធ្វើ​នៅ​ទីនោះ។

លោក ត្រាំ និងលោក គីម បានកាត់កិច្ចប្រជុំកំពូលលើកទី២ របស់ពួកគេ​ឱ្យខ្លី ដោយមិន​បាន​ឈានទៅដល់កិច្ចព្រមព្រៀងណាមួយ ស្តីអំពីការរំសាយ​កម្មវិធីអាវុធនុយក្លេអ៊ែររបស់​កូរ៉េខាងជើងនោះឡើយ។

លោក ត្រាំ បាននិយាយថា គាត់មិនអាចទទួលយកបាន​ចំពោះការទាមទាររបស់កូរ៉េខាង​ជើង​ ដដែលៗសម្រាប់លប់ចោលទាំងស្រុង​ នូវការដាក់ទណ្ឌកម្មនានា បើទោះបីជាកាលពី​ពេល​ថ្មីៗ​នេះ កូរ៉េខាងជើងបានឆ្លើយតបថា ខ្លួនបានស្នើសម្រាប់ឱ្យមានការលើកលែង​ការដាក់​ទណ្ឌកម្មតែផ្នែកណាមួយប៉ុណ្ណោះនោះក្តី។

លោក ពុំពីអូ បាននិយាយថា លោក គឺមិនបោះបង់ចោលការដាក់ទណ្ឌកម្ម​ ដោយទទួល​យក​  កូរ៉េខាងជើង​ដោយការមិនរំសាយនុយក្លេអ៊ែរនោះទេ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )