ការសុំលាលែងពីតំណែងរបស់រដ្ឋមន្ត្រីទីពីរគឺជាអន្លូងដ៏ឆ្ងន់មួយទៅលើនាយករដ្ឋមន្រ្តីប្រទេសកាណាដា

វិទ្យុជាតិកម្ពុជា/ ​អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៥.០៣.១៩)

កាណាដា៖ សមាជិកទី ២ នៃគណៈរដ្ឋមន្រ្តីរបស់រដ្ឋាភិបាលក្នុងប្រទេសកាណាដា ​បានសុំលាលែងពីតំណែងកាលពីថ្ងៃចន្ទដោយលោកស្រីបាននិយាយថាគាត់បាត់បង់ទំនុកចិត្តលើរបៀបដែលរដ្ឋាភិបាលបានដោះស្រាយលើរឿងអាស្រូវនយោបាយដែលកំពុងកើនឡើងក្នុងប្រទេសកាណាដា ។ ការសុំលាលែងនេះ ត្រូវបានគេមើលឃើញថា ជាអន្លូងដ៏ធ្ងន់មូយទៅលើរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីកាណាដា លោក យ៉ស់ស្ទីន ទ្រូដូ ។

ការលាលែងពីតំណែងរបស់ប្រធានក្រុមប្រឹក្សារតនាគារជាតិនាពេលថ្មីៗនេះគឺលោកស្រីហ្សេន ហ្វីលផត់ (Jane
Philpott) ដែលជាអ្នកទទួលខុសត្រូវទូទៅនៃការចំណាយរបស់រដ្ឋាភិបាល​​បានធ្វើឲ្យលោកនាយករដ្ឋមន្ត្រីកាណាដា
បាត់បង់សមាជិកស្រី្តដ៏មានឥទ្ធិពលមួយរូបទៀតនៅមុនពេលបោះឆ្នោតដែលបានបង្ហាញថាលោកអាចនិងចាញ់ឆ្នោតនាពេលខាងមុខ។

លោកស្រីប្រធានក្រុមប្រឹក្សារតនាគារជាតិបានសម្តែងការមិនសប្បាយចិត្តអំពីចំណាត់ការរបស់រដ្ឋាភិបាលចំពោះពាក្យចោទប្រកាន់ថា ​មន្រ្តីមួយចំនួនបានជំរុញអតីតរដ្ឋមន្រ្តីយុត្តិធម៌ ​កាលពីឆ្នាំមុន​ ឲ្យជួយដល់ក្រុមហ៊ុនសំណង់ ​
ចៀសផុតពីការកាត់ទោសពាក់ព័ន្ធនឹងករណីពុករលួយ ។