ក្មេងជំទង់ពីរនាក់ត្រូវបានសំលាប់ដោយខ្មាន់កាំបិតនៅអង់គ្លេស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៥.០៣.១៩)

អង់គ្លេស៖ ក្មេងជំទង់ពីរនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយខ្មាន់កាំបិតនៅចក្រភពអង់គ្លេសកាលពីចុងសប្ដាហ៍នេះដោយនាំឱ្យមានចំនួនមនុស្សដែលត្រូវបានស្លាប់សោយសារការប្រើកាំបិតនៅឆ្នាំនេះកើនឡើងយ៉ាងហោចណាស់ដល់២៤នាក់ និងធ្វើឲ្យមានការព្រួយបារម្ភ កាន់តែខ្លាំងឡើងនៅទូទំាងប្រទេសអង់គ្លេស ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់គ្លេសលោកសាយីដ ហ៉្សាវីដ (Sajid Javid)បាននិយាយថាលោកនឹងជួបជាមួយមេបញ្ជាការប៉ូលិសនៅសប្តាហ៍នេះដើម្បីរកវិធីដោះស្រាយបញ្ហាអស់ទាំងនេះដោយលោកបានអំពាវនាវដល់ប្រជាជនឱ្យបញ្ចប់អំពើហិង្សាដែលគ្មានហេតុផល ។

លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់គ្លេសបានប្រាប់ទៅសភាថាអំពើហឹង្សាកាន់តែធ្ងន់ធ្ងរកំពុងកើនឡើងដោយបានបំផ្លាញសន្តិសុខនៅក្នុងសហគមន៍ហើយគ្រួសារជាច្រើនកំពុងតែបាត់បង់កូនៗរបស់គេ ។