រដ្ឋាភិបាលអង់គ្លេសបានចាប់ផ្តើមប្រើប្រាស់មូលនិធិជាតិសម្រាប់អភិវឌ្ឍន៍ទីក្រុងដែលគ្មានការរីកចំរើន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៥.០៣.១៩)

អង់គ្លេស៖ កាលពីថ្ងៃចន្ទនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសលោកស្រីធេរ៉េសា ម៉េ ​ បានប្រកាសប្រើប្រាស់មូលនិធិជាតិចំនួនជាង ១,៦ ពាន់លានផោនដើម្បីបង្កើនការអភិវឌ្ឍន៍ទីក្រុងដែលគ្មានការរីកចំរើន បន្ទាប់ពី​អង់គ្លេសចាកចេញពីសហភាពអ៊ឺរ៉ុបដែលហៅថាប្រិដស៊ីដ( Brexit ) ​​។ ​គណបក្សពលករ ដែលជាបក្សប្រឆាំង បានរិះគន់ការផ្តល់មូលនិធីនេះថាជារបៀប “សូកប៉ាន់” ដើម្បី​ទទួលបានឆ្នោតគាំទ្រចំពោះគម្រោងប្រិដស៊ីដ របស់លោកស្រី ។

លោកស្រី នាយករដ្ឋមន្ត្រីអង់គ្លេស បាននិយាយថាសហគមន៍នៅទូទាំងប្រទេសបានបោះឆ្នោតឱ្យមាន ប្រិដស៊ីដ​
​ដែលនេះជាការបង្ហាញពីបំណងប្រាថ្នាដើម្បីមើលឃើញពីការផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងជាមួយឱកាសការងារកាន់
តែច្រើននិងការគ្រប់គ្រងកាន់តែប្រសើរឡើង ។ លោកស្រីបាននិយាយទៀតថាទីក្រុងទាំងឡាយមានកេរ្តិ៍ដំណែលដ៏រុងរឿង, សក្តានុពលដ៏ធំសម្បើមនិងដោយមានជំនួយត្រឹមត្រូវនោះនឹងមានអនាគតដ៏ភ្លឺស្វាងមួយ ។

ក៏ប៉ុន្តែគណបក្សប្រឆាំងដ៏សំខាន់របស់ចក្រភពអង់គ្លេសបានពិពណ៌នាថាមូលនិធិនេះជាសំណូករបស់រដ្ឋាភិបាលលោកស្រី ​ ដើម្បីទទួលបានការគាំទ្រពីសមាជិកសភាសម្រាប់សំណើប្រិដស៊ីដ​របស់លោកស្រី។