សម្តេចតេជោ ហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១០៨

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖


នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៨ នៅមជ្ឈមណ្ឌលកោះពេជ្រ។

ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១០៨ ក្នុងឆ្នាំ២០១៩នេះ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «លើកកម្ពស់ សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុ ស្ស »។ ការប្រារព្ធពិធីអបអរសាទរទិវាអន្តរ ជាតិនារីក្រោមប្រធានបទនេះ គឺមានគោលបំណងបន្តអនុវត្តគោលនយោបាយ សមភាពយេនឌ័រ និងការគាំពារសង្គម ដែលជាចក្ខុវិស័យសម្រាប់កសា ងប្រទេស ត្រូវបានច្របាច់បញ្ចូលជាអាទិភាពរួម ក្នុងការសម្រេចបានកិច្ចអភិវឌ្ឍន៍ធនធានមនុស្ស ហើយបានបញ្ជាក់យ៉ាងច្បាស់ថា ការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងភាពអង់អាច របស់ស្ត្រី និងក្មេងស្រី និងការគាំពារសង្គម គឺពិតជាមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។

លោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចកា រនារី បានឲ្យដឹងថា ក្រសួងកិច្ចការនារីសហការជាមួយក្រសួងស្ថាប័ន អង្គការដៃគូ បានធ្វើការ វិភាគស៊ីជម្រៅលើការសិក្សាស្រាវជ្រាវ អំពីអំពើហិង្សាលើស្តី្រពីដៃគូស្និទ្ធស្នាលឆ្នាំ២០១៥ និង ការអង្កេតស្តីពីប្រជាសាស្ត្រ និងសុខភាពនៅកម្ពុជាឆ្នាំ២០០០ ២០០៥ និង២០១៤ ដែលលទ្ធផលបានបង្ហាញថា អំពើហិង្សាលើស្រ្ដីពីដៃគូស្និទ្ធស្នាលមានការថយចុះ។

លោកជំទាវ អ៉ឹង កន្ថាផាវី បានឲ្យដឹងទៀតថា ភាពរីកចម្រើនលើការកាត់បន្ថយគម្លាតយេនឌ័ររបស់កម្ពុជា ត្រូវបានទទួលស្គាល់។ ក្នុងរបាយការ ណ៍រយៈពេល៣ឆ្នាំចុងក្រោយ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ដោយក្នុងឆ្នាំ២០១៨ កម្ពុជាទទួលបានចំណាត់ ថ្នាក់៩៣ បើប្រៀបធៀបកាលពីឆ្នាំ២០១៦ កម្ពុជាមានចំណាត់ថ្នាក់១១២ ក្នុងចំណោម១៤៤ ប្រទេស ។

លោកជំទាវរដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានបញ្ជាក់ថា លទ្ធផលវិជ្ជមាន ដែលទទួលបានចុង ក្រោយនេះ អាស្រ័យដោយភាពរីកចម្រើនយ៉ាងឆាប់រហ័ស នៃកាលានុវត្តភាព និងការចូលរួមរបស់ស្ត្រី ក្នុងវិស័យសេដ្ឋកិច្ច និងការរីកចម្រើន ក្នុងវិស័យអប់រំ ជាពិសេសការអប់រំរបស់ស្ត្រី និងក្មេងស្រី។