សម្តេចតេជោហ៊ុនសែនប្រកាសដោះស្រាយជូនក្រុមអ្នកនយោបាយនៅក្រៅច្បាប់ចំនួន១៣នាក់ ក្នុងចំណោម១៥នាក់

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ៖

សម្តេចតេជោហ៊ុនសែនប្រកាសដោះស្រាយជូនក្រុមអ្នកនយោបាយនៅក្រៅច្បាប់ ចំនួន១៣នាក់ ក្នុងចំណោម១៥នាក់ ប្រសិនបើពួកគេសរសេរលិខិតម្នាក់មួយៗមកកាន់ ក្រសួងមហាផ្ទៃ។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើរសារទៅអ្នកនយោបាយនៅក្រៅច្បាប់ទាំងឡាយ ដែលលើកមតិនេះលើកមតិនោះ សូមអ្នកត្រូវចាំ សិទ្ធចុះហត្ថលេខា នៅលើដៃសម្តេចជាមុនសិន។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញជំហាន៤ កាលពីថ្ងៃទី៤ ខែមីនា សម្តេចតេជោនាយករដ្ឋមន្រ្តីបានអះអាងថា ក្នុងចំណោម១៥នាក់ មានតែ២នាក់ ដែលជាមនុស្សក្បាលរឹង ហើយប្រឆាំង ជាមួយសាលដីកាតុលាកា សម្តេចនឹងអាចទាត់ចោលទំាង២នាក់នោះចេញ ហើយដោះស្រាយ ឲ្យតែ១៣នាក់ប៉ុណ្ណោះ។
សម្តេចតេជោបានបន្ថែមថា ការដោះស្រាយដូច្នេះគឺជាសិទ្ធអំណាចរបស់សម្តេចត្រូវពិនិត្យ អោយបានច្បាស់ ហើយនៅពេលដែលអ្នកមិនទាន់មាននីតិសម្បទា ខាងនយោបាយ អ្នកធ្វើសកម្មភាពនយោបាយ គឺនឹងខុសច្បាប់ ដោយមិនមែនការបង្រ្កាប ខាងនយោបាយទេ ជាការដាស់តឿន ដើម្បី ពង្រីកនៅលំហ ខាងនយោបាយ សម្រាប់ដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស និងក្នុងក្របខណ្ឌនីតិរដ្ឋ ។
« អ្នកនយោបាយមួយចំនួន ខ្ញុំបានបើកទ្វារហើយ ធ្វើច្បាប់ មុននេះ ថា គេសុំមក យើងអត់ធ្វើនីតិសម្បទានបាន ព្រោះថាច្បាប់ ស្តីពីពន្ធធនាគារ អនុញ្ញាតឲ្យនាយករដ្ឋមន្ត្រី ចុះហត្ថលេខា លើកលែងទោសពេលណាក៏បាន ដែល ប៉ុន្តែក្នុងច្បាប់ ស្តីពីបក្សនយោបាយ មិនបានបើកច្រកណាមួយសំរាប់នាយករដ្ឋមន្ត្រី ស្នើទៅថ្វាយទៅព្រះមហាក្សត្រ ដើម្បីធ្វើនីតិសម្បទា ខាងសម្រាប់ឲ្យអ្នកនយោបាយ ឲ្យធ្វើបានធ្វើនយោបាយ ឡើងវិញមុនកាលកំណត់នៃសាលដីកាតុលាកំពូលទេ ដូច្នេះបានរាជរដ្ឋាភិបាល ប្រឹងប្រែងធ្វើច្បាប់ វិសោធនកម្មច្បាប់ បើកច្រកសម្រាប់ ធ្វើការនីតិសម្បទា ដែលត្រូវស្នើដោយ រដ្ឋមន្ត្រីមហាផ្ទៃ ទៅនាយករដ្ឋមន្ត្រី ស្នើថ្វាយព្រះមហាក្សត្រ។ យើងធ្វើបានសម្រាប់មនុស្ស៣នាក់ហើយ ឥលូវមនុស្សមួយចំនួន កំពុងរត់ការចឹង ប៉ុន្តែ បែរជាគេថាឲ្យចាំៗ ចាំៗ ហើយមានមួយចំនួនឈ្លើយទៀត គេថាសូមឲ្យដោះមេ គេមុនទៅ គេនឹងធ្វើ អ្ហែងមិនមកទេក៏ហ្អីទៅ មិនមែនមុខដូចម៉ែអញទេ ពួកនេះទាល់តែនិយាយធនណ្នឹង និយាយចឹងគេថាមើល សម្តីអសុរោះ ប៉ុន្តែត្រង់វាជេរយើង វាអត់និយាយថាអសុរោះទេ វាជេរយើងតាមអំពើចិត្តៗ ដៀលយើងគ្រប់បែបយ៉ាង ទាំងអស់ ជេរយើងសុទ្ធតែអាខ្វាក់ សព្វបែបយ៉ាងទាំងអស់ ៕