ប្រធាន សសយក ខេត្តមណ្ឌលគិរី បាននាំយកបច្ច័យចូលរួមរំលែកទុក្ខដល់គ្រួសារសពលោក ទូច តុន

ខេត្តមណ្ឌលគិរី ៖ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១និង៣០នាទីរសៀលនេះ លោកឃន់ អូន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងសែនមនោរម្យ ប្រចាំខេត្តមណ្ឌលគិរី តំណាងអោយលោកអភិបាល នៃគណៈអភិបាលក្រុង និងចៅសង្កាត់មនោរម្យ បាននាំយកបច្ច័យចំនួន៣៣០.០០០៛ ចូលរួមរំលែកទុក្ខដល់គ្រួសារសពឈ្មោះទូច តុន ភេទប្រុសអាយុ៣៥ឆ្នាំ នៅភូមិដើមស្រល់ សង្កាត់មនោរម្យក្រុងសែនមនោរម្យ ដែលទទួលមរ​ណភាព ដោយរោគាពាធ ៕