រដ្ឋមន្ត្រីការបរទេសអង់គ្លេសទៅដល់ទីក្រុងអាដេនរបស់យេម៉ែន

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ — មន្ត្រីរដ្ឋាភិបាលម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ជែរ៉េមី ហ៊ុន ( Jeremy Hunt ) បានធ្វើដំណើរទៅដល់ទីក្រុងកំពង់ផែអាដេន ប្រទេសយេម៉ែនភាគខាងត្បូងកាលពីថ្ងៃអាទិត្យ សម្រាប់ពេលជាលើកដំបូង ដើម្បីធ្វើកិច្ចចរចាជាមួយពួកមន្ត្រីរដ្ឋាភិបាលថ្នាក់ខ្ពស់ ។

ប្រភពរដ្ឋាភិបាលបាននិយាយជាអនាមិកថា លោក ហ៊ុន បានចុះយន្តហោះនៅឯព្រលានយន្តហោះនៅឯព្រលានយន្តហោះអន្តរជាតិទីក្រុងអាដែន នឹងបានធ្វើដំណើរទៅកាន់បរិវេណកន្លែងប្រធានាធិបតី ដើម្បីជួយនាយករដ្ឋមន្ត្រី លោក ម៉ាអ៊ីន អាប់ឌុល ម៉ាលីក ( Maeen Abdulmalik ) ព្រមទាំងពួកមន្ត្រីរដ្ឋាភិបាលថ្នាក់ខ្ពស់ដទៃទៀត ។

ប្រភពនោះបានបាននិយាយថា ពួកមន្ត្រីរដ្ឋាភិបាលមួយចំនួននឹងពួកមេដឹកនាំយោធាបានទទួលនិងស្វាគមន៍រដ្ឋមន្ត្រីការបរទេសអង់គ្លេសនៅឯព្រលានយន្តហោះអាដេន ។

ប្រភពយេម៉ែននេះបាននិយាយបន្ថែមថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ហ៊ុន ទៅកាន់ប្រទេសយេម៉ែន ដែលបផ្លិចបំផ្លាញដោយ សង្គ្រាមដែលនៅទីនោះ លោក នឹងផ្តោតទៅលើការពិភាក្សាគ្នាកិច្ចប្រឹងប្រែង ដើម្បីកាត់បន្ថយវិបត្តិមនុស្សធម៌ , ជំរុញការធ្វើកុំឱ្យរឹតតែខ្លាំងថែមទៀត ព្រមទាំងការធ្វើឱ្យ សម្រេចបានសន្តិភាពនៅក្នុងទីក្រុងកំពង់ផែយុទ្ធសាស្ត្រ Hodeidah ។

ប្រភពមួយទៀតដែលមានមូលដ្ឋាននៅ អាដេន បាននិយាយថា រដ្ឋមន្ត្រីការបរទេសអង់គ្លេសប្រហែលជានឹងធ្វើកិច្ចប្រជុំដោយគ្មានការជូនដំណឹងជាមួយពួកអ្នកតំណាងរបស់ក្រុមផ្សេងៗ នៅយេម៉ែន ។

កាលពីថ្ងៃសៅរ៍ លោក ហ៊ុន បានធ្វើកិច្ចប្រជុំមួយជាមួយ ប្រធានាធិបតីយេម៉ែន លោក អាប់ -រ៉ាប់ប៊ូ- ម៉ានសួរ ហាឌី ក្នុងរដ្ឋធានីរីយ៉ាដ របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាពីការជឿនលឿន ដែលមិនរឹងមាំ ។

កាលពីមួយថ្ងៃមុន លោក ហ៊ុន បាន Tweet ថា លោកបានជួបអ្នកនាំពាក្យពួកហ៊ូធី​លោក ម៉ូហាម៉េដ- អាប់ឌុល សាឡាម ក្នុងប្រទេសអូម៉ង់ នឹងបានប្រាប់លោកថា ការដកកងទ័ពហ៊ូធី ចាំបាច់ត្រូវធ្វើឡើងឱ្យបានឆាប់ដើម្បីថែរក្សានូវជំនឿទុកចិត្តនៅក្រុងស្តុកខុល ព្រមទាំងអនុញ្ញាតឱ្យបើកបណ្តាញមនុស្សធម៌ ដែលជាអាយុជីវិត ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )