លោក ត្រាំ រិះគន់ការធ្វើសមយុទ្ធយោធា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូល ជាមួយកូរ៉េខាងជើងដោយគ្មានកិច្ចព្រមព្រៀង

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩​ — ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា លោក​មិនចង់ឱ្យមានការធ្វើសមយុទ្ធយោធាណាមួយ​រវាងកូរ៉េខាងត្បូង និងអាម៉េរិកនោះទេ ដោយ​សារ​ពួកគេ គឺបានផ្តល់តម្លៃ​ និងមិនមានប្រយោជន៍សម្រាប់ផ្នែកការទូត​ជាមួយកូរ៉េខាង​ជើងទេ។

លោក ត្រាំ បានធ្វើការកត់សម្គាល់បែបនេះ នៅលើបណ្តាញសង្គម Twitter មួយថ្ងៃ​បន្ទាប់​​សម្ព័ន្ធមិត្ត​បានប្រកាសបញ្ចប់មួយ ចំពោះការធ្វើសមយុទ្ធដែលប្រយុទ្ធគ្នាទ្រង់ទ្រាយធំ​ចំនួន​​ពីរនោះគឺ Key Resolve និង Foal Eagle។
លោក ត្រាំ បានសរសេរថា មូលហេតុដែលខ្ញុំមិនចង់ឱ្យធ្វើសមយុទ្ធយោធា ជាមួយ​ប្រទេសកូរ៉េខាងត្បូង​គឺដើម្បីសន្សំថវិកាបានរាប់រយលានដុល្លារសម្រាប់អាម៉េរិក​ ដែលយើង​មិន​ត្រូវបានគេសងវិញទេនោះ​។ ដែលនេះជាគោលដៅរយៈពេលវែងរបស់ខ្ញុំ នៅមុនពេល​ដែលខ្ញុំបានក្លាយជាប្រធានាធិបតី​។ ដោយវាជួយកាត់បន្ថយភាពតានតឹងផងដែរ ជាមួយ​កូរ៉េខាងជើង នាពេលនេះ គឺជារឿងដ៏ល្អមួយ។

ការជំនួសឱ្យដោះស្រាយជាគន្លឹះមួយ ​យោធាទាំងពីរ​នឹងធ្វើសមយុទ្ធថ្មីមួយ​ដែលគេឱ្យ​ឈ្មោះថា « Dong Maeng » ដែលមានន័យថា សម្ព័ន្ធមិត្តកូរ៉េ​ និងជាសមយុទ្ធកម្រិតតូចមួយ ដើម្បីជំនួសទៅនឹងផ្នែកហ្វឹកហ្វឺន​ Foal Eagle ។
សមយុទ្ធ « Dong Maeng » គឺគ្រោងធ្វើឡើងនៅថ្ងៃចន្ទនេះ។ វានឹងដំណើរការ​រយៈពេល​៩ថ្ងៃ ដោយ រយៈពេលពាក់កណ្តាល​នៃគន្លឺះដំណោះស្រាយ​។

ការសម្រេចចិត្តនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី២ ​របស់លោក ត្រាំ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន ដែលបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង​ណាមួយនោះ នៅទីក្រុងហាណូយ កាលពីសប្តាហ៍កន្លងទៅនេះ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )