អ៊ីរ៉ាក់ពិភាក្សានូវលទ្ធភាពចូលរួមក្នុងA11B ដែលចិនដឹកនាំ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ — ក្រសួងដឹកជញ្ជូនអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យនេះ បានធ្វើការពិភាក្សានូវលទ្ធភាពនៃការចូលរួមក្នុងធនាគារអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី ( A11B ) ។

សេចក្តីថ្លែងការណ៍មួយធ្វើឡើងដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបាននិយាយថា រដ្ឋមន្ត្រីដឹកជញ្ជូនលោក Abaullah Luaibi បានធ្វើកិច្ចប្រជុំយ៉ាងទូលំទូលាយ ដើម្បីពិភាក្សាការរៀបចំផែនទីផ្លូវមួយ នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយភាគីចិនសំដៅធ្វើឱ្យសកម្មឡើងតួនាទី​អ៊ីរ៉ាក់នៅក្នុងការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់និងផ្លូវ ។

សេចក្តីថ្លែងការណ៍បាននិយាយថា ក្នុងអំឡុងកិច្ចប្រជុំនោះលោក Luaibi បានធ្វើការពិភាក្សាគ្នានូវលទ្ធភាពនៃការពន្លឿននីតិវិធី ការចូលក្នុង A11B ​របស់ប្រទេសអ៊ីរ៉ាក់ ។

A11B ពហុភាគីនិយម គឺជាស្ថាប័នហិរញ្ញវត្ថុមួយដែលដឹកនាំដោយប្រទេសចិនដែលបានបង្កើតឡើងដើម្បីលើកទឹកចិត្តការផ្តល់មូលនិធិដល់ ផ្លូវថ្មល់ , ស្ពាន , កំពង់ផែ , ព្រលានយន្តហោះ និងផ្លូវរថភ្លើងនៅតាមបណ្តោយផ្លូវសូត្រថ្មី ក្នុងអាស៊ី នឹងហួសពីនេះ ។

លោក Luaibi បាននិយាយថា យើងស្វែងរកការធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនតាមរយៈក្រុមហ៊ុន និងស្ថានទូតរបស់ខ្លួនតាមការណែនាំនូវឱកាសការធ្វើវិនិយោគដែលបានប្រកាសឱ្យដឹងនៅក្នុង ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ីរ៉ាក់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )