កូរ៉េខាងត្បូងរក្សាទុកការបិទផ្ទាំងទីផ្សារហិរញ្ញវត្ថុ បន្ទាប់ពីកិច្ចប្រជុំកំពូលកូរ៉េខាងជើង-អាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩​ — កូរ៉េខាងត្បូងបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួននឹងរក្សាទុកនូវ​ផ្ទាំងទីផ្សារហិរញ្ញវត្ថុ​ ព្រមទាំងគ្រោងនឹងចាត់វិធានការណ៍ចាំបាច់នានាជាជំហានៗ​ នៅក្នុងករណីនៃការប្រែប្រួល​ណាមួយ។

ទង្វើនេះបានធ្វើឡើងក្នុងរយៈពេល៤ថ្ងៃ បន្ទាប់ពីបណ្តាមេដឹកនាំកូរ៉េខាងជើង និង​អាម៉េរិក​​បញ្ចប់​កិច្ចប្រជុំកំពូលនុយក្លេអ៊ែរក្នុងកម្រិតខ្ពស់របស់ពួកគេ នៅទីក្រុងហាណូយ ដោយ​មិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានគេអនុម័តនោះ។​

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បាននិយាយ បន្ទាប់ពីលោក ​លី ហូ-ស៊ឺង​ ជាអនុរដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុលើកដំបូង បានជួបប្រជុំជាមួយពួកមន្រ្តីធនាគារកណ្តាល​និងទីភ្នាក់ងារហិរញ្ញវត្ថុដទៃទៀត​នៅទីក្រុងសេអ៊ូលថា​ ការវិភាគ គឺនៅតែមិនទំនងជាមានផល​ប៉ះពាល់​ដោយផ្ទាល់ធំដុំអ្វីនោះទេ​ ទៅលើទីផ្សារហិរញ្ញវត្ថុរបស់កូរ៉េខាងជើង ។

ជាក់ស្តែង​គណនេយ្យ​នាពេលបច្ចុប្បន្ន​នេះបានកើនឡើង ហើយរក្សាបាននូវប្រាក់បម្រុងបរទេស គឺជាផ្នែក​ជាគន្លឹះមួយដែលថា អាចអនុញ្ញាតឱ្យវាក្នុងការដំណោះស្រាយការប្រែប្រួលនោះ។

តាមទិន្នន័យដំបូងចេញពីធនាគារកូរ៉េបានឱ្យដឹងថា អតិរេកគណនីយចរន្ត នាពេល​បច្ចប្បន្ននេះរបស់ប្រទេសកូរ៉េខាងត្បូង​បានកើនឡើងដល់ ៤.៨២ប៊ីលានដុល្លារអាមេរិក​កាល​ពីខែធ្នូ ដែលកត់សម្គាល់ពី តួលេខតុល្យភាពនៃការរក្សានូវតុល្យភាពនៃប្រាក់បំណុល។

ប្រាក់បម្រុងបរទេសរបស់កូរ៉េខាងត្បូង បានកើនឡើងដល់​កម្រិតខ្ពស់បំផុត​ ៤០៥,៥១​ប៊ីលាន​ដុល្លារអាម៉េរិក​គិតត្រឹមចុងខែមករា​។ ប្រទេសកូរ៉េខាងត្បូង​ដែលជាប្រទេសសេដ្ឋកិច្ច​បើកចំហខ្នាតតូច​ គឺពឹងផ្អែកយ៉ាងខ្លាំង​ទៅលើការនាំចេញ និងវិនិយោគទុនបរទេស ជាស្ថានភាពមួយដែល​ធ្វើឱ្យប៉ះពាល់ដល់វិបត្តិខាងក្រៅ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )