ព្រឹទ្ធសភាអាមេរិកទំនងជាទទួលបានសំលេងឆ្នោតគ្រប់គ្រាន់ដើម្បីប្រឆាំងការប្រកាសអាសន្ន​របស់លោកត្រាំ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៤.០៣.១៩)

អាមេរិក៖ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអាទិត្យថាព្រឹទ្ធសភាអាមេរិកទំនងជាទទួលបានសម្លេងគាំទ្រទ្វេដងដែលគ្រប់គ្រាន់ល្មម ដើម្បីអនុម័តសេចក្តីសំរេចប្រឆាំងនឹងការប្រកាសអាសន្ន​របស់លោកប្រធានាធិបតីដូណាល់ត្រាំដែលគាត់នឹងធ្វើឡើងក្នុងគោលបំណងដើម្បីបានថវិកាកសាងជញ្ជាំងព្រំដែនរវាងសហរដ្ឋអាមេរិកនិងម៉ិកស៊ិក ។

កាលពីថ្ងៃអង្គារ សភាដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យបានបោះឆ្នោតក្នុងសំលេង ២៤៥លើ១៨២
ដើម្បីអនុម័តលើសេចក្តីសម្រេចនោះ ។សំលេងដប់បីមកពីគណបក្សសាធារណរដ្ឋបានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យដើម្បីបញ្ចប់ការប្រកាសអាសន្នរបស់លោកត្រាំ ។

ព្រឹទ្ធសភាត្រូវបានគេរំពឹងថានឹងបោះឆ្នោតនៅចុងខែនេះលើសេចក្តីសំរេចរបស់សភាហើយលោក ត្រំាធ្លាប់បាននិយាយថាគាត់នឹងបដិសេធការសម្រេចចិត្តនេះ ។ លោក ត្រំា បានធ្វើសេចក្តីប្រកាសអាសន្ននេះនៅក្នុងខែកុម្ភៈ
ដើម្បីបានមូលនិធិរាប់ពាន់លានដុល្លារសម្រាប់ការសាងសង់ជញ្ជាំងព្រំដែនបន្ទាប់ពីសភាបានសំរេចផ្តល់ថវិការតិចតួចបំផុតប្រៀបនូវអ្វីដែលលោកបានស្នើសុំ។