មេបញ្ជាការសន្តិសុខសេតវិមាននិយាយថាកិច្ចប្រជុំកំពូលរវាងលោកត្រាំនិងលោកគីមទទួលបានជោគជ័យ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (០៤.០៣.១៩)

អាមេរិក៖ កាលពីថ្ងៃអាទិត្យទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកហ្សន បល់តុន​បានបដិសេធពាក្យដែលថាជំនួបកំពូលនៃកម្មវិធីអាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើងកាលពីសប្តាហ៍មុនគឺបរាជ័យបើទោះបីជាលោកប្រធានាធិបតី ដូណាល់ត្រាំ មកប្រទេសវិញដោយដៃទទេក៏ដោយ។

កិច្ចប្រជុំលើកទី ២ ដើម្បីធ្វើកិច្ចព្រមព្រៀងលុបចោលកម្មវិធីអាវុធនុយក្លេអ៊ែររវាងមេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុននិងលោកត្រាំបានបញ្ចប់ដោយតក់ក្រហល់កាលពីថ្ងៃព្រហស្បតិ៍ដោយ​សូម្បីតែសេចក្តីថ្លែងការណ៍រួមមួយ ក៏គ្មានដែរ ។

យោងតាមមន្រ្តីជាន់ខ្ពស់អាមេរិកបានឲ្យដឹងថាមួយសប្តាហ៍មុនឈានទៅដល់កិច្ចប្រជុំកំពូលនៅហាណូយ
កូរ៉េខាងជើងបានទាមទារឱ្យមានការលើកលែងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលដាក់លើទីក្រុងព្យុងយ៉ាងចាប់តាំងពីខែមីនាឆ្នាំ ២០១៦ មក។