សហរដ្ឋអាមេរិកនិងចិនជិតឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មហើយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (០៤.០៣.១៩)

បរទេស៖ របាយការណ៍មួយបាននិយាយកាលពីថ្ងៃអាទិត្យថាសហរដ្ឋអាមេរិកនិងចិនជិតឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយដែលភាគីទាំងពីរនឹងកាត់បន្ថយពន្ធមួយចំនួនក្រោយបាន តម្លើងកាលពីសង្គ្រាមពាណិជ្ជកម្មកន្លងមក។

យោងតាមកាសែតអាមេរិក​មួយ​ដែលបានដកស្រង់ប្រភពអនាមិកពីភាគីទាំងពីរបានឱ្យដឹងថាកិច្ចចរចារបស់ប្រទេសទាំងពីរបានធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ហើយកិច្ចព្រមព្រៀងចុងក្រោយនេះគឺជិតត្រូវបានសម្រេចឡើងហើយ។

កិច្ចព្រមព្រៀងនេះត្រូវបានស្វាគមន៍ដោយទីផ្សារហិរញ្ញវត្ថុដែលបានទទួលរងការប៉ះទង្គិចពាណិជ្ជកម្មជាញឹកញាប់ពីប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក។