ភ្លើងឆេះផ្ទះរបស់ប្រជាពលរដ្ឋ ខ្មែរអីុស្លាមចំនួន 15 គ្រួសារនៅស្រុកស្រីសន្ធរ

វិទ្យុជាតិកម្ពុជា​៖​

ផ្ទះរបស់ប្រជាពលរដ្ឋខ្មែរអីុស្លាម ចំនួន 15 គ្រួសារស្ថិត
នៅភូមិស្វាយតានាន់(ខ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរខេត្តកំពង់ចាមត្រូវអគ្គីភ័យ ឆេះ វេលាម៉ោង 3 និង 00 នាទីថ្ងៃទី០១ខែ មីនា ឆ្នាំ២០១៩។ តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាហេតុការនេះបណ្ដាលមកពី ទុសេខ្សែរភ្លើង ចេញពីផ្ទះលោកសូ ហ៊ីម ដោយធ្វើឲ្យខូចឆាប់ខូចខាតទាំងស្រុង នូវទ្រព្យសម្បត្តិ នឹងផ្ទះទាំង 15ខ្នង។


ជាមួយនឹងហេតុការណ៍នេះបានប្រើប្រាស់កម្លាំងមន្ត្រីសាលាស្រុក កងកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ដឹកនាំដោយលោកអធិការសុខ យ៉េន បញ្ជាកម្លាំងកងអន្តរាគមន៍ពន្លត់អគ្គីភ័យ ដោយប្រើប្រាស់ឡានទឹក ចំនួន 2គ្រឿង និងកម្លាំងសហការជាមួយកម្លាំងនគរបាលអធិការដ្ឋានស្រុកកងមាសអន្តរាគមន៍ឡានទឹកចំនួន1 ដឹកនាំដោយលោកម៉ុក ប៉ាវី អធិការរងនគរបាលស្រុកកងមាសបានគ្រប់គ្រង ការឆេះយ៉ាងសន្ធោសន្ធៅ នៅ ត្រឹមផ្ទះទី15 បានដោយជោគជ័យ ។


តែយ៉ាងណាក្ដីនៅវេលាម៉ោង 4 និង 42 នាទី កងកម្លាំងអន្តរាគមន៍របស់ស្នងការនគរបាលខេត្តកំពង់ចាម ដឹកនាំដោយស្នងការរងនគរបាលខេត្តបានដឹកនាំកម្លាំងនិងឡានទឹកមួយគ្រឿងនិងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល អន្តរាគមន៍ឡានទឹកចំនួន 1 គ្រឿងដើម្បីមកអន្តរាគមន៍នៅកន្លែងកើតហេតុដោយបាញ់ពន្លត់អគ្គិភ័យឱ្យរលុតទាំងស្រុង នៅម៉ោង៥.១៥នាទី ល្ងាច ។


សរុប ឡាន ទឹកដែលអន្តរាគមន៍ជួយពន្លត់អគ្គិភ័យនៅទីកន្លែងកើតហេតុមាន ចំនួន 6 គ្រឿងរួមជាមួយនឹងកងកម្លាំងមួយចំនួន ៕