ប្រមុខរាជរដ្ឋាភិបាលបន្តថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ទុយ​ សូលីដា​៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្តថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗអាណត្តពិសេសកាលពីខែកក្តដាឆ្នាំ២០១៨កន្លែងទៅនេះ ដែលធ្វើឲ្យគណបក្សប្រជាជននៅតែបន្តការដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅដោយភាពសុខក្សេមក្សាន្តក្នុងម្លប់សន្តិសភាព។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កាលពីខែកក្កដាឆ្នាំ ២០១៨កន្លងទៅនេះ ប្រជាពលរដ្ឋរបស់យើងនៅខេត្តត្បូងឃ្មុំ និងនិយាយដោយឡែកនៅទូទាំងប្រទេស បានធ្វើការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា យ៉ាងផុសផុល ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងឆ្នោតកាន់តែច្រើនលើសលុប។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូង ឃ្មុំ» នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជសណាចក្រកម្ពុជាបានមានប្រសាសន៍ថា ការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋនាពេលនោះគឺបានបង្ហាញពីការគាំទ្រនៃលិទ្ធិប្រជាធិបតេយ្យ ជាទៀងទាត់ តាមរយៈការទៅចូលរួមបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ ដែលប្រើប្រាស់ សិទ្ធិអំណាច ជ្រើសរើសគណបក្ស និងមេដឹកនាំ ដែលខ្លួនពេញចិត្ត។ ម្យ៉ាងទៀតសម្តេចតេជោអះអាងថា ប្រជាជនកម្ពុជាដែលបានចេញទៅបោះឆ្នោតគឺដើម្បីជ្រើសរើសរក្សាទុកនូវសន្តិភាព និងការអភិវឌ្ឍ បោះឆ្នោតឲ្យគណបក្សប្រជាជនគឺជាការបោះឆ្នោតឲ្យខ្លួនឯង គឺជាការបោះឆ្នោតដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍតែប៉ុណ្ណោះ ។ «សម្រាប់ខ្លួនខ្ញុំផ្ទាល់ ដែលមានវត្តមានឈរនៅទីនេះថ្ងៃនេះ បើពុំមានការឈ្នះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជានោះទេខ្លួនខ្ញុំក៏ពុំមានលទ្ធភាពបើកការដ្ឋាន ដើម្បីសាងសង់មន្ទីរពេទ្យ នៅទីនេះផងដែរ ប៉ុន្តែដោយសារតែ ប្រជាពលរដ្ឋរបស់យើង បានបោះឆ្នោតសម្រាប់គណបក្សប្រជាជនរបស់យើង ដោយគណបក្សប្រជាជនបានធ្វើ យុទ្ធនាការក្នុងការឃោសនាបោះឆ្នោត ដោយប្រើប្រាស់នូវឈ្មោះ ហ៊ុនសែន ធ្វើជាមូលដ្ឋានមួយ ក្នុងចំណោមមូលដ្ឋាននៃចំណោមគោលនយោបាយរបស់ខ្លួន។ គឺគណបក្សប្រជាជនជាប់ឆ្នោត សម្ដេច ហ៊ុនសែន ធ្វើជានាយករដ្ឋមន្ត្រី ខ្ញុំសូមអរគុណ ជាមួយនឹងការគាំទ្រ និងបន្តតួនាទីឲ្យខ្ញុំ ក្នុងការដឹកនាំប្រទេសបន្តទៅទៀត។ បើទោះបីជា បានកាន់មុខតំណែងនេះ អស់រយៈពេលជាង ៣៤ឆ្នាំរួចមកហើយក៏នឹងបន្តរយៈពេល៥ឆ្នាំទៅមុខទៀត ហើយខ្ញុំសូមបញ្ជាក់ជូនថា មិនត្រឹមតែ៥ ឆ្នាំទេ ខ្ញុំនឹងបន្ត នៅក្នុងរយៈពេល ១០ ឆ្នាំយ៉ាងតិច ព្រោះក្នុងប្រទេសរបស់យើងនេះ នៅមានក្រុម អាសេរពិស ដែលព្យាយាម ដួលរំលំនឹងធ្វើឲ្យកម្ពុជា ច្របូកច្របល់ ដូច្នេះការគ្រប់គ្រង រដ្ឋមិនមែនជា រឿងធម្មតានោះទេ ។ បើគ្រប់គ្រងខុសនូវ ក្បួន ខ្នាត តែបន្តិច នឹងធ្វើឲ្យប្រទេសក្រឡាប់ចាក់ភ្លាម៕