ប្រមុខរាជរដ្ឋាភិបាលអះអាងថា កម្ពុជាមិនឱ្យចិនមកត្រួតត្រានោះទេ

AKP ត្បូងឃ្មុំ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ — ក្នុងខណៈដែលមានមតិមួយចំនួនបានលើកឡើងថា កម្ពុជាកំពុងតែយកចិនមកត្រួត ត្រាប្រទេសតាមរយៈការផ្ដល់ជំនួយ និងការវិនិយោគនានានោះ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុ​ន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមាន​ប្រសាសន៍បញ្ជាក់​នៅមុខឯក​អគ្គ​រដ្ឋ​ទូតចិន និងជាសារជូនជនរួមជាតិទូទាំងប្រទេសថា កម្ពុជាមិនឱ្យចិនមក ត្រួតត្រានោះទេ។ ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ស្ថិ​តក្នុងខេត្តត្បូងឃ្មុំ ដែលមានតម្លៃប្រមាណជិត ៥០​លានដុល្លារសហរដ្ឋអាមេរិក ជាជំនួយ​ឥ​ត​​​សំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋ​ប្រជា​មា​​និតចិន  នាព្រឹកថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំ​​​ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ដែលមានអ្នកចូល​រួមជា​ច្រើ​នពាន់​​នាក់នោះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា ខ្ញុំបានកសាងប្រទេសបាន​ប៉ុណ្ណឹង​ ​ហើយ​មានមតិខ្លះថាខ្ញុំយកចិនមកត្រួតត្រា។ ដូច្នេះនៅទីនេះសូមបញ្ជាក់ និងត្រូវយល់​ឱ្យច្បា​ស់​ គឺទីមួយៈ ខ្មែរ​មិនព្រម​ឱ្យចិនត្រួតត្រាខ្លួនទេ នេះខ្ញុំបញ្ជាក់មុខឯកអគ្គរដ្ឋទូតចិន ក៏ដូចជា​ប្រិយ​មិត្ត​ចិនទាំងអស់ថា ខ្មែរមិនព្រមដាច់ខាតឱ្យចិនត្រួតត្រាទេ។ ទីពីរៈ ចិនក៏មិនចង់ត្រួត​ត្រាខ្មែរ​ដែ​រ។ ព្រោះគោលនយោបាយការបរទេសរបស់ចិនគឺចិន មិនចង់ត្រួតត្រាអ្នកណាទេ។ ចិន​គ្រា​ន់​តែ​ចង់ធ្វើមិត្តជាមួយប្រទេសនានានៅលើពីភពលោក។ អីចឹងទេ ចរន្តនេះត្រូវគ្នាគឺទី មួយៈ ខ្មែរមិនឱ្យចិនត្រួតត្រា និងទីពីៈ ចិនក៏មិនចង់ត្រួត្រាខ្មែរ។

សម្ដេចតេជោថ្លែងថា  តើប្រទេសណា​សុ​ខ​ចិត្ត​ឱ្យ​គេ​មក​ត្រួត​ត្រា ហើយចិនខ្លួនឯងក៏ មានគោលនយោបាយមិនទៅត្រួតត្រា និងជ្រៀ​ត​​ជ្រែកកិច្ចការប្រទេសអ្នកណានោះទេ។ នេះខ្ញុំបញ្ជាក់នៅមុខឯកអគ្គរដ្ឋទូតចិន និងចំពោះមុខ​សា​ធា​រណៈមតិ និងជាសារសម្រាប់ ប្រជាជនទូទាំងប្រទេស និងទៅកាន់ពិភពលោកថា ខ្ញុំមិនព្រម​ឱ្យ​ចិនត្រួតត្រានោះទេ ហើយខ្ញុំស្គាល់ច្បាស់នយោបាយរបស់ចិនក៏មិនចង់ត្រួត​ត្រាអ្នកណា​ទាំ​ង​​អស់។ ចិនការពារត្រឹមតែឯករាជ្យអធិបតេយ្យភាពរបស់ចិនគ្រប់គ្រាន់ណាស់ទៅហើយ កុំឱ្យ​តែ​គេបំបែកតៃវ៉ាន់ចេញ កុំឱ្យគេបង្កើតបញ្ហានៅទីបេតិ៍ បង្កើតបញ្ហានៅស៊ីជាំង គឺចិនពេញចិត្ត​ណា​​ស់​ទៅហើយ។

សម្ដេចតេជោគូសបញ្ជាក់ថា ដូច្នេះហើយបានជា​កម្ពុជាអនុវត្តន៍គោល​នយោ​បា​យចិនមួយជាទៀងទាត់ ហើយតៃវ៉ាន់គ្រាន់ត្រឹមតែជាខេត្តមួយរបស់ចិនតែប៉ុណ្ណោះ។ យើង​អនុ​ញ្ញាតឱ្យក្រុមហ៊ុនមកពីតៃវ៉ាន់មករកស៊ីនៅកម្ពុជា ប៉ុន្តែមិនអាចឱ្យមានស្ថានទូត ឬស្ថានតំ​ណា​ង​របស់តៃវ៉ាន់នៅកម្ពុជាទេ ហើយក៏ មិនអាចឱ្យមានការលើកទង់ជាតិតៃវ៉ាន់​នៅក្នុង​ស​ណ្ឋា​គារឬកន្លែងណាមួយ ដែលក្រុមហ៊ុនតៃវ៉ាន់ធ្វើការទេ នេះជាបទបញ្ជារបស់ខ្ញុំតាំងពី ២០​ឆ្នាំ​មុន​មកម៉្លេះ។ តែកម្ពុជាក៏មិនរារាំងនៅបណ្ដាក្រុមហ៊ុនតៃវ៉ាន់ដែលមករកស៊ីនៅកម្ពុជានោះដែរ​។

សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងសង្កត់ធ្ងន់ថា  ការគោរពអធិបតេយ្យភាព​របស់​ប្រ​ទេ​​ស​ចិ​ន មានតម្លៃស្មើនឹងការគោរពអធិបតេយ្យភាពរបស់កម្ពុជា។ ដូច្នេះការគោរពអធិបតេ​យ្យ​​ភាពរប​ស់​​ចិន លើបញ្ហាតៃវ៉ាន់ ទីបេតិ៍ គឺមានតម្លៃស្មើនឹងការគោរពអធិបតេយ្យភាព​របស់​កម្ពុ​ជាខ្លួន​ឯ​ង​។ នេះគឺជានយោបាយរបស់កម្ពុជា ហើយតាមរយៈនយោបាយនេះ ចិនបាន​ស្គា​ល់​នយោ​បា​យ​របស់ ហ៊ុន សែន ទើបមេដឹកនាំចិននៅឆ្នាំ១៩៩៦ បានប្រើភាសាមួយថា ឯក​ឧត្ដ​ម ហ៊ន សែន ​ជាមិត្តចាស់របស់ចិន។ ដូច្នេះ ផលប្រយោជន៍ដែលកម្ពុជាទទួលបាន​ពីគោល​ន​យោ​បាយ​ចិន​មួយ កំពុងតែទទួលផ្លែផ្កា នៅកម្ពុជានាពេលបច្ចុប្បន្ន ហើយមិត្តភាពកម្ពុជាចិន​កាន់តែរឹង​មាំ ​និង​កាន់តែ​សកម្ម​។ ដូច្នេះយើងត្រូវតែបន្តនូវដំណើរនេះតទៅទៀត៕

ដោយ ជឹម ណារី