ប្រមុខរាជរដ្ឋាភិបាលបង្កើនវិធានការដោះស្រាយតម្លៃស្រូវអង្កររបស់ប្រជាកសិករ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ែនសុវិទ្ធី ៖


ប្រមុខរាជរដ្ឋាភិបាលបង្កើនយន្តការដោះស្រាយបញ្ហាទីផ្សារស្រូវអង្ករជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការលំបាករបស់កសិករផលិតហើយគ្មានទីផ្សារឬលក់បានថោក។


ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូង ឃ្មុំ» នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជសណាចក្រកម្ពុជបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងជំរុញឲ្យសា្ថប័នជំនាញពាក់ព័ន្ធនានាឲ្យខិតខំស្វែងរកទីផ្សារថ្មីៗបន្ថែមទៀតនៅក្រៅប្រទេស ដើម្បីលក់ស្រូវអង្កររបស់ប្រជាកសិករ ខណៈដែលបច្ចុប្បន្នតម្លៃស្រូវក្នុងស្រុកមានការធ្លាក់ថ្លៃ។
សម្តេចតេជោបានបញ្ជាក់ថា ការស្វែងរកឱកាសទីផ្សារថ្មីៗមានចិន និងវៀតណាមនេះ គឺអាចប្រមូលទិញស្រូវរបស់ប្រកសិករបានច្រើនរហូតដល់ជាងមួយលានតោន ដែលធ្វើឲ្យប្រជាកសិករលែងព្រួយបារម្ភពីការខ្វះខាតទីផ្សារឬសល់ស្រូវគ្មានអ្នកទិញ។
សម្លេង«យើងត្រូវខិតខំបើកទីផ្សារថែមទៀតសម្រាប់ការនាំទំនិញទៅសាធារណរដ្ឋប្រជាមានិតចិន ឥឡូវនេះតម្លៃស្រូវក៏មានការធ្លាក់ចុះដែលខ្ញុំបានប្រាប់ទៅរដ្ឋមន្រ្តីកសិកម្មនិងរដ្ឋត្រូវពាណិជ្ជកម្មឲ្យប្រឹងប្រែង ប្រើប្រាស់ទីផ្សារ ២ ដើម្បីយិតយោងតម្លៃស្រូវរបស់យើងឲ្យកើនមកវិញ នោះជាទីផ្សាររបស់ចិន ៤០ម៉ឺនតោន និងទីផ្សាររបស់វៀតណាម ៣០ ម៉ឺនតោន ពីទីផ្សារនេះគឺគ្របដណ្ដប់ ៧០ ម៉ឺនតោន ដែលវាស្មើនឹងស្រូវប្រហែលជាង ១ លានតោន ឆ្នាំនេះយើងសល់ស្រូវប្រមាណជាង ៦ លានតោន ឯណោះ ពីប្រទេសមួយដែលខ្វះអង្ករ ស៊ីចំនួនប្រជាជនប្រមាណពី ៧ ទៅ ៨ លាននាក់ ១០ លាននាក់កាលពីពេលនោះខ្វះអង្ករស៊ី ឥឡូវប្រជាជនប្រជាជនប្រមាណ ១៦លាននាក់ យើងសល់ស្រូវប៉ុន្មាន សល់ជាង ៦ លានតោន ដែលស្មើ និងអង្ករប្រមាណ ៤លានតោន៕