លោក ត្រាំ ថា គម្លាតនៅមាននៅឡើយរវាងអ្វីដែលកូរ៉េខាងជើង ចង់បាននិងអ្វីដែលអាម៉េរិកចង់បាន

AKP ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ — ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ( Donald Trump ) បាននិយាយនៅឯសន្និសីទសារ ព័ត៌មានមួយនៅក្រុងហាណូយ កាលពីថ្ងៃព្រហស្បតិ៍ដោយពន្យល់ពីការបញ្ចប់ ដោយគ្មានកិច្ចព្រមព្រៀង សម្រាប់កិច្ចប្រជុំកំពូលលើកទី២ របស់លោកជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុង អ៊ុន ( Kim jong un ) ថា គម្លាតនៅតែមាននៅឡើយ រវាងអ្វីដែលកូរ៉េខាងជើង និង ស​​​​​​.រ.អា ចង់បាន ។

លោក ត្រាំ និងលោក គីម បានចាប់ផ្តើមកិច្ចប្រជុំកំពូល២ថ្ងៃកាលពីយប់ថ្ងៃពុធដោយមានការ និយាយពីនេះពីនោះ មួយទល់មួយយ៉ាងខ្លី និងហូបបាយពេលល្ងាច ព្រមទាំងបានបន្តការពិភាក្សាគ្នារបស់ពួកគេនៅថ្ងៃបន្ទាប់ ស្តីពីមធ្យោបាយពិតប្រាកដ សម្រាប់សន្តិភាពនឹងការធ្វើឱ្យឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ ។

តាមសេតវិមានឱ្យដឹងថា មេដឹកនាំទាំងពីរដើមឡើយបានគ្រោងចូលរួមការហូបបាយថ្ងៃត្រង់ធ្វើការ ងារ និងពិធីចុះហត្ថលេខាមួយ សម្រាប់សេចក្តីថ្លែងការណ៍រួម ដែលអាចមាននៅឯសណ្ឋាគារSofitel Legend Metropole Hotel ក្នុងក្រុងហាណូយ ប៉ុន្តែព្រឹត្តិការណ៍នេះត្រូវបានគេលុបចោលដោយគ្មានសម្រេចបានកិច្ច ព្រមព្រៀងគ្នាណាមួយទេ ។

បន្ទាប់ពីត្រឡប់មកកាន់សណ្ឋាគារ J .W Marriot Hotel វិញលោក ត្រាំ បានថ្លែងប្រាប់សន្និសីទសារ ព័ត៌មានមួយថា លោក គីម មានទស្សនៈមួយ ដែលប្រាកដជាមិនដូចគ្នានឹងទស្សនរបស់លោកទេ ថ្វីបើ ចក្ខុវិស័យរបស់ពួកគេមានភាពជិតស្និទ្ធច្រើនជាង ដែលពួកគេមានកាលពីមួយឆ្នាំមុនក៏ដោយ ។

លោក ត្រាំ បានគូសបញ្ជាក់ថា កិច្ចចរចារវាងក្រុងព្យុងយ៉ាងនិងក្រុងវ៉ាស៊ីងតោន នឹងបន្តទៅទៀតថ្វីបើមេដឹកនាំទាំងពីរមិនបានសម្រេចកិច្ចព្រមព្រៀងគ្នាមួយ នៅក្នុងកិច្ចប្រជុំលើកទី២ របស់ខ្លួនមក៏ដោយ ។

តែយ៉ាងណាក៏ដោយ លោក ត្រាំ បានកត់សម្គាល់ថា កិច្ចប្រជុំកំពូលនាពេលខាងមុខរបស់លោក ជាមួយលោក គីម ប្រហែលជាមិនមានសម្រាប់ពេលដ៏យូរមួយដោយព្រលយពាក្យនេះ នៅឯចន្លោះដែល មានមួយក្នុងកិច្ចការទូតកម្រិតខ្ពស់បំផុតនេះ ។

លោក ត្រាំ បាននិយាយថា រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉ែវ ( Mike Pompeo ) មានអារម្មណ៍ក្នុងអំឡុងកិច្ចប្រជុំនោះថា វាមិនមែនជារឿងល្អមួយទេ ដើម្បីចុះហត្ថលេខាលើអ្វីមួយថ្វីបើគេមានជម្រើសខ្លះនៅលើតុចរចានោះក៏ដោយ ។

បន្ទាប់ពីការពិភាក្សាគ្នាមួយទល់មួយ រវាងលោក គីម និងលោក ត្រាំ ដោយមានតែអ្នកបកប្រែ ប៉ុណ្ណោះ ដែលមានវត្តមានកាលពីព្រឹកថ្ងៃនេះក៏ដោយ ក៏មេដឹកនាំទាំងពីរបានធ្វើកិច្ចប្រជុំ ដែលបានពន្យារមួយ ដែលចូលរួមដោយជំនួយការជាន់ខ្ពស់របស់ពួកគេដែលរួមមានទាំងលោក ប៉ុមប៉ែវ ផង។

លោក ត្រាំ បាននិយាយថា វាមិនសមស្របទេ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ … ជាក់ ស្តែងយើងមានឯកសាររួចហើយ នៅថ្ងៃនេះ ដើម្បីចុះហត្ថលេខា ។

លោក ត្រាំ បាននិយាយថា មានគម្លាតមួយនៅក្នុងអ្វីដែលកូរ៉េខាងជើង និង ស.រ.អា បានស្វែងរក ។ តាមលោក ត្រាំ ឱ្យដឹងថា លោក គីម បានទាមទារឱ្យបន្ធូរបន្ថយទណ្ឌកម្មលើក្រុងព្យុងយ៉ាងក្នុងការប្តូរគ្នាសម្រាប់ការធ្វើមិនឱ្យមាននុយក្លេអ៊ែរ « ជាផ្នែកដ៏ធំ » មួយនៃកម្មវិធីនុយក្លេអ៊ែរ របស់កូរ៉េខាងជើងជាអ្វីមួយដែល ស.រ.អា មិនអាចយល់ព្រម ។

ទោះបីជាកិច្ចប្រជុំនេះគ្មានការព្រមព្រៀងគ្នាក៏ដោយ ក៏លោក ត្រាំ បាននិយាយថា លោក នឹងបន្តធ្វើ ការលើរឿងនេះ ជាមួយមេដឹកនាំកូរ៉េខាងជើង ដើម្បីធ្វើឱ្យនៅតូចគម្លាតរវាងប្រទេសទាំងពីរ ។

លោក គីម និងលោក ត្រាំ បានព្រមព្រៀងគ្នានៅឯកិច្ចប្រជុំកំពូលសិង្ហបុរីរបស់ពួកគេ កាលពីក្នុងខែមិថុនា ដើម្បីធ្វើឱ្យមានសន្តិភាពដ៏យូរអង្វែង ព្រមទាំងការធ្វើឱ្យឧបទ្វីបនេះគ្មាននុយក្លេអ៊ែរទាំងស្រុងក៏ដូចជាការចាប់ផ្តើមនូវទំនាក់ទំនងថ្មីរវាងប្រទេសទាំងពីរ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)