មេដឹកនាំកូរ៉េខាងជើងបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេចសម្រាប់ការ លុបបំបាត់អាវុធនុយក្លេអ៊ែរ

AKP ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩​ — មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអះអាងអំពីការត្រៀមខ្លួនរួចជាស្រេចរបស់លោកចំពោះការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។

បន្ទាប់ពីកិច្ចប្រជុំមួយរវាងគណៈប្រតិភូកូរ៉េខាងជើង និងសហរដ្ឋអាមេរិក នៅទីក្រុងហាណូយ កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ លោក គីម បានសង្កត់ធ្ងន់ថា ប្រសិនបើគាត់មិនទាន់ត្រៀមខ្លួនរួចរាល់ទេ គាត់នឹងមិនមកទីនេះនៅពេលនេះទេ។

លោកក៏បានសាទរផងដែរ ចំពោះការបើកការិយាល័យទំនាក់ទំនងរបស់សហរដ្ឋអាមេរិកនៅទីក្រុងព្យុងយ៉ាង។ ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការបើកការិយាល័យទំនាក់ទំនងនេះ គឺមានភាពល្អប្រសើរ ហើយកិច្ចសន្ទនានេះ គឺជាជោគជ័យដ៏អស្ចារ្យមួយផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)