រុស្ស៊ីនិងចិន​បោះឆ្នោតប្រឆាំង​អាមេរិកលើបញ្ហាក្នុងប្រទេសវេណេស្វេឡា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព អេភី (០១.០៣.១៩)

អង្គការសហប្រជាជាតិ៖ ប្រទេសរុស្ស៊ីនិងចិនបានជំទាស់នឹងសេចក្តីសម្រេចរបស់អាមេរិកលើការជំរុញឱ្យមានការបោះឆ្នោតជាថ្មីនៅក្នុងប្រទេសវ៉េណេស្វេឡា, ការផ្តល់ជំនួយមនុស្សធម៌ដោយគ្មានការរារំាង និងការស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យដោយសន្តិវិធី។

ការបោះឆ្នោតនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានសមាជិកចំនួន ១៥ ប្រទេសជាលទ្ធផលបានទទួលសំលេង ៩លើ៣ ដោយអាហ្រ្វិកខាងត្បូងក៏បោះឆ្នោតជំទាស់ផងដែរ ។ប្រទេសរុស្ស៊ីនិងចិនគាំទ្រលោកប្រធានាធិបតីនីកូឡាម៉ាឌូរ៉ូ (Nicolas Maduro)ខណៈដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនទទួលស្គាល់មេដឹកនាំបក្សប្រឆាំង​ជាប្រធានាធិបតីបណ្ដោះអាសន្ន។

អ្វី ៗ បានបង្ហាញពីការព្រួយបារម្ភចំពោះការគំរាមកំហែងប្រើប្រាស់កងកម្លាំងប្រឆាំងនឹងប្រទេសវ៉េណេស្វេឡា
ព្រមទាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះ​ ។​