លោកត្រាំអះអាងខុសថាក្រុមរដ្ឋអ៊ីស្លាមគ្មានទៀតទេក្នុងទឹកដីប្រទេសស៊ីរី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព អេភី (០១.០៣.១៩)

អាមេរិក៖ លោកប្រធានាធិបតីដូណាល់ត្រាំបានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថាក្រុមរដ្ឋអ៊ិស្លាមបានបាត់បង់ទឹកដី ១០០ភាគរយដែលខ្លួនធ្លាប់កាន់កាប់ក្នុងប្រទេសស៊ីរីហើយប៉ុន្តែមន្រ្តីសហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោននិងប្រជាជនស៊ីរីបាននិយាយថាទឹកដីមួយចំនួននៅមិនទាន់បានរំដោះនៅឡើយទេ។

លោកត្រាំបានធ្វើសេចក្តីថ្លែងការណ៍របស់គាត់ទៅកងទ័ពនៅក្នុងរដ្ឋអាឡាស្កាអំឡុងពេលយន្តហោះគាត់ចុះចាក់សំាង​ក្នុងដំណើរត្រឡប់មកអាមេរិកវិញបន្ទាប់ពីជំនួបកំពូលរបស់លោកនៅវៀតណាមជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន។លោកបានកត់សម្គាល់ថាក្រុមអាយស៊ីសកំពុងតែវិនាសនូវតំបន់កាន់កាប់ដើម្បីបង្កើតរដ្ឋកាលីហ្វាតរបស់ខ្លួនក្នុងប្រទេសស៊ីរីអស់រយៈពេលជាច្រើនខែមកហើយ។

លោកបានបន្ថែមទៀតថាឥឡូវនេះក្រុមអាយស៊ីសក្នុងតំបន់ត្រូវបានកំចាត់អស់ ១០០ភាគរយហើយនិងគាត់បានអះអាងថា អាមេរិក​បានធ្វើការកម្ទេចអាយស៊ីសក្នុងរយៈពេលខ្លីជាងការសន្មតទៅទៀត។