លោក ត្រាំ និងលោក គីម ធ្វើកិច្ចពិគ្រោះយោបល់ប្រកបដោយភាពស្មោះត្រង់ និងកាន់តែស៊ីជម្រៅ សម្រាប់លទ្ធផលជាដំណាក់កាលៗ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩​ — ទីភ្នាក់ងារសារព័ត៌មានផ្លូវការ​របស់ទីក្រុងព្យុងយ៉ាង(KCNA) បានរាយការណ៍នៅថ្ងៃ​ព្រហស្បតិ៍នេះ​ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន​ និងប្រធានាធិបតីអាម៉េរិក​លោក ដូណាល់ ត្រាំ បានធ្វើកិច្ចពិគ្រោះគ្នាយ៉ាងស៊ីជម្រៅ ក្នុងអំឡុងពេលថ្ងៃប្រជុំលើកដំបូងរបស់ពួក​គេ នៅក្នុងទីក្រុងហាណូយ ដើម្បីស្ថាបនានូវលទ្ធផលប្រកបដោយភាពស្មោះត្រង់​ នៅឯ​កិច្ច​ប្រជុំកំពូល​ក្នុងសប្តាហ៍នេះ។

KCNA បាននិយាយថា មានដំណើរការគួរឱ្យកត់សម្គាល់ជាច្រើន​ដែលបានធ្វើឡើងនៅ​ក្នុងកិច្ចទំនាក់ទំនងទ្វេភាគី បន្ទាប់ពីកិច្ចប្រជុំកំពូលនៅក្នុងប្រទេសសិង្ហបុរី​ ត្រូវបានគេកោត​សរសើរយ៉ាងខ្លាំង​ និងប្រកបដោយស្មារតីស្មោះត្រង់ និងស៊ីជម្រៅ​ត្រូវបានគេផ្លាស់ប្តូរ​ទៅវិញទៅមក តាមទស្សនៈមួយ ដើម្បីធ្វើឱ្យប្រសើរឡើង​ និងលទ្ធផលប្រកបដោយភាព​ស្មោះត្រង់​​នៅក្នុងកិច្ចចរចា ក្នុងគោលបំណងដើម្បីជាប្រយោជន៍នៃកិច្ចប្រជុំនេះ និងជាការ​រំពឹង​ទុក​នៃពិភពលោកទាំងមូល​ពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ ប្រកបដោយភាព​ជោគជ័យ​នោះ។​

KCNA​បាននិយាយទៀតថា កិច្ចប្រជុំកំពូលរបស់ពួកគេ នៅក្នុងទីក្រុងហាណូយ បាន​ចាប់​ផ្តើមដឹងគុណយ៉ាងខ្លាំង​ចំពោះបំណងប្រាថ្នាដ៏កក់ក្តៅ និងការសម្រេចចិត្តដ៏អស្ចារ្យនេះ របស់មេដឹកនាំទាំងពីរ ក្នុងការអះអាងពីការបញ្ចប់​ និងការស្អប់គ្នា ហើយនាំទៅរកសន្តិភាព និងភាពរីកចម្រើន​នៅក្នុងប្រទេសរបស់ពួកគេ។

កាលពីថ្ងៃពុធ លោក ត្រាំ និងលោក គីម ​បានធ្វើកិច្ចចរចា មួយទល់នឹងមួយ​ប្រហែល​រយៈពេល​កន្លះម៉ោង​ ជាថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលចំនួនពីរថ្ងៃរបស់ពួកគេ ដែលបានធ្វើឡើង​ដោយ​ក្រុមកិច្ចប្រជុំអាហារថ្ងៃត្រង់តូចមួយ ដោយចូលរួមផងដែរពីទីប្រឹក្សាកំពូលៗ​របស់​ពួកគេ៕​

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )