វិមានក្រឹមឡាំង​នឹងស្វាគមន៍កិច្ចប្រជុំកំពូលអាម៉េរិក-កូរ៉េខាងជើង ប្រសិនបើវាកាត់បន្ថយនូវភាពតានតឹងនានា

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ — អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ប៉េស្កូវ​ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា វិមានក្រឹមឡាំង នឹងកោសរសើរ​នូវលទ្ធផលនានានៃកិច្ចប្រជុំកំពូលអាម៉េរិក-កូរ៉េខាងជើងលើក​ទី២​នាពេលឆាប់ៗនេះ នៅថ្ងៃទី២៧-២៨ ខែកុម្ភៈ ប្រសិនបើពួកគេ​អនុញ្ញាតធ្វើឱ្យមានដំណើរ​ការល្អ​ឆ្ពោះទៅរកដំណោះស្រាយបញ្ហានុយក្លេអ៊ែរនៅលើឧទ្វីបកូរ៉េ និងការកាត់បន្ថយភាព​តានតឹងនៅក្នុងតំបន់​។

លោក ប៉េស្កូវ បាននិយាយបែបនេះ នៅពេលដែលគេសួរអំពីឥរិយាបថរបស់វិមាន​ក្រឹមឡាំង​ ចំពោះកិច្ចប្រជុំកំពូលនាពេលឆាប់ៗនេះ រវាងប្រធានាធិបតីលោក ដូណាល់ ត្រាំ និង​មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន នៅទីក្រុងហាណូយថា ​ប្រសិនបើកិច្ចប្រជុំ​ទាំងនេះ ជាដំណើរការដ៏មានប្រសិទ្ធភាព ឆ្ពោះទៅរកដំណោះស្រាយ​បញ្ហានុយក្លេអ៊ែរកូរ៉េខាង​ជើង​នោះ ដោយបង្កើតបាននូវសុវត្ថិភាព និងស្ថានការណ៍ស្ថិរភាពបន្ថែមទៀត​នៅលើឧបទ្វីប​កូរ៉េទាំងនេះ អាចនឹងត្រូវបានគេស្វាគមន៍។

លោក ប៉េស្កូវ បាននិយាយថា កិច្ចប្រជុំកាលពីឆ្នាំកន្លងទៅ ជាបន្ទាប់មកគ្រប់​គ្នាៗបាន​គូសបញ្ជាក់ថាពិតជានឹងកាត់បន្ថយនូវភាពតានតឹងទាំងនោះ ប៉ុន្តែវាមានភាពប្រសើរឡើង​ជាប្រព័ន្ធនៅក្នុងវិធីសាស្រ្ត​ដែលធ្វើឡើងដោយបណ្តាប្រទេសផ្សេងៗគ្នា​ ដើម្បីធ្វើជា​មធ្យោ​បាយ​​មួយក្នុងការដោះស្រាយ​បញ្ហានុយក្លេអ៊ែរ កូរ៉េ។ ទីក្រុងមូស្គូអះអាងថា រាល់ជំហាន​នានា​របស់ទីក្រុងព្យុងយ៉ាង​អាចទទួលយកទៅបានដើម្បីបំពេញទៅតា​មការរំពឹងទុក​របស់​​សហគមន៍​អន្តរជាតិនោះ គួរតែរំលឹកឡើងវិញនូវចលនាមួយចំនួនផងដែរ។

លោក ប៉េស្កូវ បានពន្យល់ថា មានតែនៅក្នុងមធ្យោបាយទាំងនេះតែប៉ុណ្ណោះ​ ដោយ​មធ្យោបាយនៃជំហានតូចៗទាំងនេះ នាំទៅដល់គោលដៅនីមួយៗផ្សេងទៀត​ ដែលវាអាច​មានប្រសិទ្ធភាព​ក្នុងការលើកកម្ពស់លទ្ធផលជាវិជ្ជមាន​៕

( ប្រភព TASS: បកប្រែដោយលោក មាស សំអុល )