កិច្ចប្រជុំយុទ្ធសាស្រ្ត​របស់មេដឹកនាំកូរ៉េខាងជើង​បង្ហាញថា លោកមាន​ការព្រួយបារម្ភ យ៉ាងខ្លាំងពីលទ្ធផលកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ — មេដឹកនាំកូរ៉េខាងជើងលោក គីម​ជុង-អ៊ុន បានបង្ហាញឱ្យឃើញថា លោកព្រួយបារម្ភ​យ៉ាងខ្លាំង​អំពីអ្វីដែល​ថា កិច្ចប្រជុំកំពូលនាពេលនេះរបស់លោក​ជាមួយប្រធានាធិបតីលោក ដូណាល់ ត្រាំ ​នឹងត្រូវធ្វើឡើង​    ខណៈដែលលោកបានធ្វើកិច្ចប្រជុំជាយុទ្ធសាស្រ្តមួយ​ជាមួយ​ក្រុមពិគ្រោះយោបល់របស់លោក​ ជារឿងរ៉ាវដំបូងមួយក្នុងរឿងរ៉ាវជាច្រើន​ ដែលលោកបាន​ធ្វើនៅពេលមកដល់ទីក្រុងហាណូយ​។

នៅថ្ងៃពុធនេះ ទីភ្នាក់ងារសារព័ត៌មាន​កណ្តាលកូរ៉េ​របស់ប្រទេសកូរ៉េខាងជើង​(KCNA) បានលើកយកនូវរូបភាពមួយរបស់លោក គីម ជុង-អ៊ុន ​កំពុងធ្វើកិច្ចប្រជុំជាមួយ​បណ្តាអ្នក​ពិគ្រោះយោបល់​ស្តីអំពីមូលដ្ឋាន​ ដោយរួមមាន​ប្រមុខបេសកជនរបស់លោក លោក គីម អីយ៉ុក-ចុល​ ​និងលោក គីម សុង-អ៊ី ប្រធានការិយាល័យបច្ចេកទេស នៃនាយកដ្ឋាន​សហភាពជួរមុខ​។ ក្នុងនោះ ដោយមានការចូលរួមពីរដ្ឋមន្រ្តីការបរទេស​​លោក រី​ យ៉ុង-ហូ​ និងអនុរដ្ឋមន្រ្តីការបរទេសលោក​Choe Son-hui ផងដែរ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅឯសណ្ឋាគាររបស់លោក គីម ស្នាក់នៅបន្ទាប់ពីការ​មកដល់​​របស់លោក​នៅទីក្រុងហាណូយ កាលពីថ្ងៃអង្គារ។

KCNA បាននិយាយថា នៅសណ្ឋាគារ Melia មេដឹកនាំកំពូលលោក គីម ជុង-អ៊ុន​ បានស្តាប់នូវរបាយការណ៍មួយដែលបានលម្អិត​អំពីទំនាក់ទំនង រវាងគណៈប្រតិភូការងារ​ដែលបានបញ្ជូនដោយ​ប្រទេសកូរ៉េខាងជើង និងអាម៉េរិក​ទៅកាន់ទីក្រុងហាណូយ សម្រាប់​កិច្ចប្រជុំកំពូលកូរ៉េខាងជើង-អាម៉េរិកលើកទី២ ប្រកបដោយជោគជ័យ។

ប្រធានបេសកជនរបស់កូរ៉េខាងជើង លោក​ គីម អ៊ីយ៉ុក-ចុល បានធ្វើកិច្ចចរចា​ក្នុង​រយៈពេលប៉ុន្មាននាទីនាពេលថ្មីៗនេះ ជាមួយសមភាគីអាម៉េរិក របស់លោក​ លោក ស្តេបហ្វាន ​ប៊ីហ្គាន នៅក្នុងទីក្រុងហាណូយ ចាប់តាំងពីថ្ងៃព្រហស្បតិ៍កន្លងទៅ​សម្រាប់ថ្ងៃយុទ្ធសាស្ត្រ​ចំនួន​៥ថ្ងៃ ដើម្បីបង្ហាញចេញកិច្ចព្រមព្រៀងមួយ នឹងត្រូវបញ្ចប់នៅឯកិច្ចប្រជុំកំពូលរបស់​លោក គីម ​ជាមួយលោក ត្រាំ បានគ្រោងធ្វើឡើងសម្រាប់ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នេះ។

នៅក្នុងបញ្ហានេះ ថាតើភាគីទាំងពីរ​ គួរតែធ្វើការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកពី​វិធានការ​នៃ​ការធ្វើមិនឱ្យមាននុយក្លេអ៊ែរ និងភាពត្រូវរ៉ូវគ្នាបានដោយរបៀបណាខ្លះ។ ជំហាន​នៃការរំសាយនុយក្លេអ៊ែរដែលអាចធ្វើទៅបាន​ដោយរួមទាំង​ការបិទ និងការរុះរើកន្លែងផលិត​នុយក្លេអ៊ែរ Yongbyon របស់កូរ៉េខាងជើង​នោះ។​ កូរ៉េខាងជើងបានអំពាវនាវឱ្យមានការលើក​លែងការដាក់ទណ្ឌកម្ម​នានា ជាគន្លឹះសំខាន់នៃវិធានការស្រុះស្រួលគ្នាមួយ៕

( ប្រភព យន់ហាប់:បកប្រែដោយលោក មាស សំអុល )