លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេសពិចារណាពន្យារកាលបរិច្ឆេទចាកចេញពីសហភាពអ៊ឺរ៉ុប​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៦.០២.១៩)

អង់គ្លេស៖ តាមប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកបានឲ្យដឹងកាលពីថ្ងៃចន្ទនេះ​ថានាយក​រដ្ឋមន្ត្រី​អង់គ្លេស លោកស្រី ថេរ៉េសា ម៉េ កំពុងពិចារណាផែនការមួយដើម្បីពន្យារកាលបរិច្ឆេទដែលប្រទេសអង់គ្លេស ត្រូវចាកចេញ ពីសហភាពអ៊ឺរ៉ុប ដែលហៅកាត់ថាប្រិដស៊ីដ ។

លោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេសសម្រេចបែបនេះ ក្នុងគោលបំណង ដើម្បីធានាថាប្រទេសអង់គ្លេស នឹងឈប់ធ្វើជាសមាជិកសហភាពអ៊ឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងណាមួយត្រូវធ្វើជាមួយ សហភាពអ៊ឺរ៉ុបនោះទេ ។
លោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេស បាននិយាយថាគណៈរដ្ឋមន្រ្តីរបស់លោកស្រីនឹងពិភាក្សាពីការពន្យារ កាលបរិច្ឆេទដែលកំណត់យកនៅថ្ងៃទី ២៩ ខែមីនា ជាថ្ងៃចាកចេញពីសហភាពអ៊ឺរ៉ុប ក្នុងកិច្ចប្រជុំនៅថ្ងៃអង្គារនេះ
ហើយនិងរាយការណ៍ពីលទ្ធផលនៃកិច្ចពិភាក្សានេះ ជូនដល់សភា នៅថ្ងៃអង្គារនេះដែរ ។

នៅដំណាក់កាលដំបូង ប្រទេសអង់គ្លេសនឹងចេញពីសហភាពអ៊ឺរ៉ុប ដោយគ្មានកិច្ចព្រមព្រៀងអ្វីឡើយ
។ ការចាកចេញដោយគ្មានកិច្ចព្រមព្រៀងនេះ នឹងមានការអនុវត្តវិធានការមួយចំនួន ដែលពី មុនមិន តម្រូវឲ្យអង់គ្លេសអនុវត្ត ដូចជាការឆ្លងកាត់ព្រំដែនចូលទៅកាន់ប្រទេសជាសមាជិកសហភាពអ៊ឺរ៉ុប ត្រូវមានការត្រួតពិនិត្យពលរដ្ឋអង់គ្លេសមិនអាចបើកបរក្នុងប្រទេសជាសមាជិកសហភាពអ៊ឺរ៉ុប បានទេ
បើសិនជាគ្មានប័ណ្ណបើកបរពិសេស ជាដើម ។​