ពួកមន្ត្រីកូរ៉េខាងជើងជួបជុំគ្នានៅឯស្ថានីយរថភ្លើង នៅមុនពេលការមកដល់របស់មេដឹកនាំ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ — ពួកមន្រ្តីកូរ៉េខាងជើង​បាននឹងកំពុងជួបជុំគ្នា នៅឯស្ថានីយរថភ្លើងវៀតណាមមួយ​នៅ​ជាប់​ព្រំដែន​ជាមួយប្រទេសចិន​នៅថ្ងៃអង្គារនេះ ដើម្បីស្វាគមន៍ការមកដល់នៃមេដឹកនាំ លោក គីម ជុង-អ៊ុន នៅមុនកិច្ចប្រជុំពូលលើកទី២របស់លោក ជាមួយប្រធានាធិបតីអាម៉េរិក ​លោក ដូណាល់ ត្រាំ​។

នៅឯស្ថានីយរថភ្លើង Dong Dang នៅចម្ងាយជាច្រើនគីឡូម៉ែត្រខាងត្បូងនៃព្រំដែន​ប្រទេសចិន​ ក្រុមយោធាមួយក្រុម បានគេចាប់ផ្តើមដំណើរការការពារសន្តិសុខនាពាក់​កណ្តាល​យប់ ហើយទង់ជាតិវៀតណាម និងកូរ៉េខាងជើងជាជួរដែលកំពុងដាក់នៅតាម​ច្រកចូល។

មេដឹកនាំកូរ៉េខាងជើង លោក​ គីម ជុង-អ៊ុន ​ត្រូវបានគេជឿជាក់ថា នឹងមកដល់​នាពេល​ឆាប់ៗនេះ បន្ទាប់ពីការធ្វើដំណើរឆ្លងកាត់ព្រំដែនប្រទេសចិន​តាមករថភ្លើង ដែលបានចាក​ចេញ​​ស្ថានីយ​រថភ្លើងទីក្រុង    ព្យុងយ៉ាងកាលពីរសៀលថ្ងៃសៅរ៍នោះ។

ពួកមន្រ្តីកំពូលៗកូរ៉េខាងជើង​ ដោយរួមមានទាំងអ្នកបម្រើរបស់លោក លោក Kim Chang-son និងអ្នកចរចាខាងនុយក្លេអ៊ែរកំពូលមូយរូប​លោក Kim Hyok-chol ត្រូវបានគេ​ប្រទះឃើញនៅខាងក្រៅអាគារ។

ពួកគេត្រូវបានចូលរួមដោយ​មន្ត្រីទូតកូរ៉េខាងផ្សេងៗទៀត ប្រចាំនៅប្រទេសវៀតណាម​មានដូចជា លោក Kim Myong-gil និងលោក Pak Chol អនុប្រធានគណៈកម្មាធិការសន្តិភាព អាស៊ី-ប៉ាស៊ីហ្វិក​កូរ៉េផងដែរ។

ចំណែកខាងភាគីអាម៉េរិកវិញ រដ្ឋមន្ត្រីការបរទេសអាម៉េរិក​លោក ម៉ិក ពុំពីអូ កំពុងធ្វើ​ដំណើរទៅកាន់ប្រទេសវៀតណាមដែរ សម្រាប់កិច្ចប្រជុំកំពូលជាមួយកូរ៉េខាងជើង។ លោក​បាន​សន្យាថា នឹងធ្វើឱ្យមានដំណើរការ​នៅក្នុងកិច្ចខិតខំប្រឹងប្រែង​ដើម្បីរំសាយនុយក្លេអ៊ែរកូរ៉េ​ខាងជើង ខណៈដែលលោកបានទៅកាន់ប្រទេសវៀតណាមសម្រាប់កិច្ចប្រជុំកំពូលនេះ រវាង​ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន​។

លោក ពុំពីអូន បានបង្ហាញខ្លួន នៅលើហោះយន្តផ្លូវការផ្ទាល់ខ្លួនរបស់លោក នៅផ្សេងពី​យន្តហោះ​យោធាមួយទៀត ហើយប្រធានាធិបតីលោក ដូណាល់ ត្រាំ គឺកំពុងធ្វើដំណើរ​ទៅកាន់ទីក្រុងហាណូយផងដែរ​ ហើយនឹងទៅដល់នាពេលរសៀលថ្ងៃនេះ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )