សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រមុខរដ្ឋវៀតណាម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​លោក​អ៊ូ​ កាណែល​៖


នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ង្វៀន ហ្វ៊ូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។


បន្ទាប់ពីបញ្ចប់ជំនួបនៃកិច្ចសំណេះសំណាលសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ង្វៀន ហ្វូ៊ជុង បានអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៥។ឯកសារដែលត្រូវចុះហត្ថលេខានោះគឺ១-ពិធីសារស្តីពីវិសោធន កម្មលើពិធីសារសម្រាប់អនុវត្តកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវគោក
និង២-សេចក្ដីបន្ថែមស្តីពីការកែប្រែមាត្រា៦ និងមាត្រា១៧ នៃកិច្ចព្រមព្រៀងរវាងកម្ពុជា- វៀត ណាម ស្តីពីការដឹកជញ្ជូនផ្លូវទឹក ដែលឯកសារទាំង ពីរនេះចុះហត្ថលេខាដោយ ឯកឧត្តម ង្វៀន វ៉ាន់ថេរ (Nguyen Van The)រដ្ឋមន្ត្រីក្រសួងដឹក ជញ្ជូនវៀតណាម និង ឯកឧត្តម តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ។
៣.​ អនុស្សរណ:នៃការយោគយល់គ្នា ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង 25 លានដុល្លារអាមេរិកសំយ៉ាបអនុវត្តគម្រោងសាងសង់អគាររដ្ឋបាលរបស់រដ្ឋសភា ដែលចុះហត្ថលេខាដោយ ឯកឧត្តម ឌីញ គៀនយ៉ុង (DinhTien Dzung) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមនិងឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាជាតិកម្ពុជា ។
៤.​ ឯកសារលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាវៀតណាមស្ដីពីការអនុគ្រោះពន្ធសម្រាប់ឆ្នាំ ២០១៩- ២០២០ ចុះហត្ថលេខាដោយឯកឧត្តម Tran Tuan Anh
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាម
និង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ។
៥.​ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ច
សហប្រតិបត្តិការទេសចរណ៍សម្រាប់ឆ្នាំ២០១៩-២០២១ រវាង
ក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដែលចុះហត្ថលេខាដោយ លោក Duong Tri Thanh ជាប្រធាន
និងជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍វៀតណាមនិង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។