ប្រមុខរាជរដ្ឋាភិបាលស្នើឱ្យក្រសួងសុខាភិបាលពង្រាយសេវាការផ្ដល់វាក់សាំង ដល់ប្រជាពលរដ្ឋដែលត្រូវឆ្កែ ឬសត្វដែលមានពិសខាំឱ្យបានទូលំទូលាយ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យ​ក្រ​សួងសុខាភិបាលពង្រាយសេវាការផ្ដល់វាក់សាំងដល់ប្រជាពលរដ្ឋ ដែលត្រូវឆ្កែ ឬសត្វដែល​មា​​ន​ពិសខាំឱ្យបានទូលំទូលាយបន្ថែមទៀត។ក្នុងពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទី​​ក្រុងផ្តល់ភាពកក់ក្តៅ» នៅព្រឹកថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា នៅ​ក្នុង​រយៈពេលប៉ុន្មានថ្ងៃនេះ មានការជ្រួលច្របល់ និងតក់ស្លុត សម្រាប់ប្រជាពលរដ្ឋ​មួយ​ចំនួន​ ដែលផ្អើលតាមគ្នាទាក់ទងជាមួយនិងការស្លាប់ដោយសារឆ្កែ ឬឆ្មាខាំនោះ។ រឿងនេះខ្ញុំ សូម​អំ​ពាវនាវចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស សុំកុំឱ្យមានការតក់ស្លុត និងភ័យខ្លាច ដែល​រហូ​ត​ទៅ​ដល់វិទ្យាស្ថានប៉ាស្ទ័រ និងទីកន្លែងនានា មានមនុស្សទៅរហូតដល់កកកុញ​ដើម្បី​ទទួ​ល​យកសេវា វាក់សាំងដែលមិនមែនជាសេចក្ដីត្រូវការចាំបាច់របស់ខ្លួន។ ព្រោះថា ដែលអ្នក​មិ​ន​​មែន​ឆ្កែខាំ ឬឆ្មា ក៏ទៅរកវាក់សាំងដែរ ដែលធ្វើឱ្យកកស្ទះ។ ដូច្នេះក្រសួង សុខាភិបាល​បាន​ធ្វើ​កា​រ​អំពាវនាវរួចហើយ យើងពិតជានឹងខិតខំដោះស្រាយ។ ក៏ប៉ុន្តែអ្នក ដែលមិនមានត្រូវឆ្កែ ឬ​ឆ្មា​ខាំ ក៏បែរជាទៅដល់ទីនោះដែរ បានធ្វើឱ្យពិបាកដល់អ្នកដែល ទទួលវាក់សាំងរហូតទៅដល់​ជេរ​ប្រទេចផ្ដាសាទៅលើ វិទ្យាស្ថានប៉ាស្ទ័រ និងទិតៀនទៅលើ ក្រសួងសុខាភិបាលផងដែរ។

សម្ដេច​ថ្លែងថា ខ្ញុំស្នើឱ្យក្រសួងសុខាភិបាលពង្រាយនូវសេវាបែបនេះសម្រាប់ មន្ទីរ ពេទ្យមួយចំនួន ដែ​ល​​មានលទ្ធភាពផ្ដល់សេវាបែបនេះ ហើយក៏អាចផ្ដល់លទ្ធភាព ទៅឱ្យគ្លីនិក ឯកជន ដើម្បីជួយ​ផ្ដល់សេវាវាក់សាំងបែបនេះផងដែរ។ ប៉ុន្តែការផ្ដល់មិនមែនគ្រាន់តែ ចេះតែផ្ដល់ ដោយគ្មានការ​ពិ​​គ្រោះអំពីបញ្ហាជម្ងឺដែលថាវាកើតមកពីអ្វីនោះទេ។ ដូច្នេះខ្ញុំសូម អំពាវនាវដល់ប្រជាពលរដ្ឋ​រប​ស់​យើងកុំតក់ស្លុតចំពោះមុខការស្លាប់ របស់កុមារីម្នាក់ ដែល បង្កើនឡើងនៅការភ័យខ្លាចស្ទើរ​តែ​ពេញ​នគរនោះ។ អីចឹងទេ សូមទុកលទ្ធភាពអ្នកដែល ធ្លាប់ទទួលវាក់សាំងដែលត្រូវឆ្កែ ឬឆ្មា​ខាំ​ត្រូវទទួលបន្ត ប៉ុន្តែចំពោះអ្នកដែលគ្មានឆ្កែ ឬឆ្មាខាំទេ ត្រូវរក្សានៅពេលក្រោយ ដោយចាំ​ពិគ្រោះ​យោបល់ជាមួយក្រុមគ្រូពេទ្យ ថាតើត្រូវទទួលវាក់ សាំងបែបណានោះ៕

ដោយ ជឹម ណារី