ចិនភ្ជាប់ការហោះហើរត្រង់ពីសេនជេន ទៅកាន់តែលអាវីវរបស់អ៊ីស្រាអែល

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ — តាមព្រលានយន្តហោះអន្តរជាតិសេនជេន ឱ្យដឹងថា ក្រុមហ៊ុនយន្តហោះហៃណាន របស់ប្រទេសចិនបានបន្ថែមផ្លូវហោះហើរដោយត្រង់មួយពីទីក្រុងដែលមានការរីកចម្រើនសេនជេន នៅភាគខាងត្បូងទៅកាន់ទីក្រុងតែលអាវីវ ជាទីក្រុងធំបំផុតទី២ របស់អ៊ីស្រាអែល ។

ជើងហោះហើរ HU 743  ដែលធ្វើប្រតិបត្តិការដោយយន្តហោះ Boing 787  នោះបានចេញដំណើរពីសេនជេន នៅម៉ោង ១:៣៥ នាទីព្រឹកម៉ោងនៅក្រុងប៉េកាំង នឹងបានធ្វើដំណើរ១២ម៉ោងទៅដល់ព្រលានយន្តហោះអន្តរជាតិ Brn Gurion  ក្នុងទីក្រុងតែលអាវីវ នៅម៉ោង ៧:៣៥ នាទីព្រឹកម៉ោងក្នុងស្រុក រៀងរាល់ថ្ងៃចន្ទ និងថ្ងៃសុក្រ ។

ក្រុមហ៊ុនយន្តហោះហៃណាន បានបើកផ្លូវអាកាស៣ដែលភ្ជាប់ទីក្រុងតែលអាវីវ ទៅកាន់ក្រុងប៉េកាំង សាងហៃ និង ក្វាងជូ ក្នុងឆ្នាំ​២០១៦ , ២០១៧ និង ២០១៨ រៀងៗខ្លួន ។

តាមស្ថិតិឱ្យដឹងថា ក្នុងឆ្នាំ ២០១៥ ចំនួនពួកទេសចរណ៍ ចិនទៅកាន់ប្រទេសអ៊ីស្រាអែល មានតិចជាង ៣០.០០០នាក់ ដោយឡែកក្នុងឆ្នាំ ២០១៧ និង ឆ្នាំ២០១៨ ពួកទេសចរណ៍ ជាង១០០.០០០ នាក់មកពីប្រទេសចិនបានទស្សនាប្រទេសអ៊ីស្រាអែល ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )