អាមេរិកពន្យាពេលការដំឡើងពន្ធលើទំនិញរបស់ចិន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២៥.០២.១៩)

អាមេរិក៖ លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំបាននិយាយកាលពីថ្ងៃអាទិត្យថាសហរដ្ឋអាមេរិកនឹងពន្យារពេលការតំឡើងពន្ធលើទំនិញនាំចេញរបស់ចិន ដែលមានចំនួនទឹកប្រាក់ជាង ២០០ ពាន់លានដុល្លារបន្ទាប់ពី ការចរចាពាណិជ្ជកម្មមានការរីកចម្រើនច្រើន ។

លោក ត្រំា ក៏បាននិយាយថា លោកគ្រោងនឹងរៀបចំជំនួបកំពូលមួយជាមួយលោកប្រធានាធិបតីចិនស៊ីជីនភីង
នៅឯរដ្ឋផ្លរីដា ដើម្បីចុះកិច្ចព្រមព្រៀងមួយ។

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម ធ្វីតធឺថា លោកសប្បាយចិត្តណាស់ នៅពេលដែលឃើញថាសហរដ្ឋអាមេរិកបានធ្វើឱ្យមានវឌ្ឍនភាពច្រើននៅក្នុងកិច្ចចរចាពាណិជ្ជកម្ម ជាមួយប្រទេសចិនព្រមទាំងបញ្ហា​សំខាន់ៗផ្សេងទៀត ដែល រួមមានការការពារកម្មសិទ្ធិបញ្ញា, បច្ចេកវិទ្យា, កសិកម្ម, សេវាកម្ម,​រូបិយប័ណ្ណនិងបញ្ហាជាច្រើនទៀត ។