អាជ្ញាធរខេត្តស្ទឹងត្រែងពង្រឹងកិច្ចការការពាតំបន់រាមសារ

វិទ្យុជាតិកម្ពុជា៖លោក អ៊ានគឹមហឿន ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ អាជ្ញាធរខេត្ត លើកទឹកចិត្តឱ្យមន្ត្រីបរិស្ថានសហការជាមួយ អង្គការដៃគូ (K W )ពង្រឹងយន្តការដែលមានស្រាប់ នឹងរៀនចំយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀតដើម្បីការពារធនធានជីវៈចំរុះនៅតាមតំបន់រាមសារដែលជាជម្រកសត្វស្លាបនឹងអន្លង់ពូជត្រីសំខាន់ៗឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងកិច្ចប្រជុំស្តីការអភិរក្សតំបន់រាមសារនៅមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ថ្ងៃទី២៤កុម្ភៈឆ្នាំ២០១៩ លោកដួងពៅ អភិបាលរងខេត្តមានប្រសាសន៍ថា៖តំបន់រាមសារ នេះសម្បូរ ទៅដោយធនធានជីវចំរុះដូចជា-ព្រៃលិចទឹកជម្រកត្រីពង-ជម្រកសត្វស្លាប-អន្លង់អភិរក្សពូជត្រី-អន្លង់ផ្សោត-ជាដើម ។

លោកអភិបាលរងបន្តថា៖សម្បត្តិធម្មជាតិទាំងនេះ(មន្ត្រីបរិស្ថានអង្គការដៃគូ )ត្រូវតែបង្កើនកិច្ចសហការ ជាមួយប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋានបង្កើនការអភិរក្ស នឹងរៀបចំយុទ្ធសាស្រ្តថ្មីៗបន្ថែម នៅឆ្នាំ២០១៩នេះ។
(សំឡេង)ឥឡូវ យើងធ្វើបច្ចុប្បន្នភាពសិក្សាឡើងវិញស្ថិតក្នុងស្ថានភាពជាក់ស្តែងតើគិតធ្វើអ្វីខ្លះដើម្បីឱ្យវាមានភាពពេញលេញសម្រាប់កិច្ចសហការ ប្រតិបត្តិការ រៀបចំឱ្យមានស្នាក់ការរង នៅតាមកម្លែងសំខាន់ៗដែលយើង កំពុងរងហានីភ័យឱ្យមានមន្ត្រីឧទ្យាននុរក្សប្រចាំការឬមន្ត្រីស្ម័គ្រចិត្តឬសហគមន៍ដែលគាត់ប្រតិបតិ្តការប្រចាំថ្ងៃទាំងឧបករណ៍ទាំងប្រាក់ឧបត្ថម្ភសម្រាប់ការដើរល្បាតជាប្រចាំ។
លោកអេងភិរុងប្រធានមន្ទីរបរិស្ថានខេត្តបានបញ្ជាក់ថា៖កិច្ចសហប្រតិបត្តិការអភិរក្សកន្លងមកយើងបានឱ្យមន្ត្រីឧទ្យាននុរក្ស និងអាជ្ញាធរចុះល្បាត អប់រំ នឹងផ្សព្វច្បាប់ការពារធនធានធម្មជាតិតែមិនសូវទទួលបានលទ្ធផលល្អទេបទល្មើសចេះតែកើតមាន។លោកថា៖យន្តការថ្មីនេះយើងបានរៀបចំគម្រោងរួចហើយគឺបណ្តុះបណ្តាលប្រជាពលរដ្ឋនៅតាមតំបន់នេះឱ្យងាកពីការពឹងផ្អែកការ ធ្វើនេសាទនឹងផលព្រៃឈើឱ្យមកធ្វើការងារកសិកម្មវិញព្រោះពួកគាត់រស់នៅតាមដងទន្លេមានទឹកមានផ្ទៃដីដាំដំស្រាប់យើងគ្រាន់តែបង្ហាត់បង្រៀននឹងផ្តល់ទុនខ្លះៗជូនគាត់ទើបកិច្ចការងារអភិរក្សមានប្រសិទ្ធភាពទៅបាន។
លោកពេជ្រ សិរីវឌ្ឍន៍ តំណាំងអង្គការអភិវឌ្ឍន៍ធនាគារអាល្លឺម៉ង់(ហៅកាត់ថាK W) បញ្ជាក់ថា៖កិច្ចការងារនេះយើងមិនទាន់មានទំនុកចិត្តទៅលើពួកគាត់ក្នុងការកែប្រែមុខរបរទាំងនោះទេតែយើងក៍មិនបិទសិទ្ធគាត់ដែរក្នុងការរកមុខរបរចាស់ គ្រាន់តែឱ្យបងប្អូនរស់នៅជិតតំបន់នោះត្រូវចេះស្រឡាញ់សម្បត្តិធម្មជាតិរបស់ខ្លួនឯង។លោកថា៖យន្តការថ្មីចង់ឱ្យប្រជាពលរដ្ឋងាកមកធ្វើការងារកសិកម្មលោកគាំទ្រជួយ- តែផ្នែកជំនាញនេះ លោកនឹងស្វែងរកដៃគូផ្សេងៗទៀតឱ្យមកបន្ថែម ( តែការការពាយើងនៅតែធ្វើ )ដើម្បីរួមគ្នាតំបន់រាមសារនឹងធនធានជីវចំរុះស្ថិតនៅគង់វង្សហើយប្រជាពលរដ្ឋមានជីវភាពរស់នៅល្អ។
សូមបញ្ជាក់ថា៖តំបន់រាមសារមានទំហ៊ំផ្ទៃដី១៤៦០០ហិចតាលាតសន្ធឹងប្រវែង៣៧គីឡូម៉ែត្រ តាមដង ទន្លេមេគង្គ លើ ក្នុងភូមិសាស្ត្រសង្កាត់សាមគ្គីក្រុងស្ទឹងត្រែងនឹងមួយចំនួននៅឃុំអូរស្វាយ-ឃុំព្រះរំកិល- ឃុំកោះស្នែង -ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ៕