សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធពិធី «ទិវាជាតិទីក្រុងស្អាត» លើកទី៧

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៥ខែកុម្ភះឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» នៅសណ្ឋាសុខាភ្នំពេញ។
ឯកឧត្តមថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍មានប្រសាសន៍ឲ្យដឹងក្នុងសុន្ទរកថាស្វាគមន៍ថា វិស័យទេសចរណ៍ដែលត្រូវបានរាជរដ្ឋាភិបាលចាលចាត់ទុកជា មាសបៃ តង គឺជាវិស័យមួយដែលចូល​រួមទ្រទ្រង់កំណើនសេដ្ឋកិច្ច-សង្គម បង្កើត​ការងារ និងកាត់បន្ថយភាពក្រីក្រ​របស់ប្រជាពលរដ្ឋ ​ជាការ​នាំចេញ​នៅ​នឹង​​​កន្លែង ព្រមទាំងដើរតួនាទី​យ៉ាង​សំខាន់ក្នុងការ​ចូលរួម​ថែរក្សា​អភិរក្សបរិស្ថាន​ ឆ្លើយ​តប​​នឹង​បំរែបំរួល​អាកាសធាតុ​​ប្រកបដោយ​ប្រសិទ្ធភាព​។ នៅឆ្នាំ​២០១៨ កន្លងទៅ យើង​សមយើងសម្រេចបានកំណើនក្នុងអត្រា១០,៧% ជាមួយ​​នឹង​ការមក​​ដល់នៃ​ទេសចរ​អន្តរជាតិជាង​​ ៦,២លាននាក់ និង​នាំប្រាក់ចំណូលប្រមាណ ៤.៣៥៦លា​ន​ដុល្លារអាមេរិក ចាក់បញ្ចូល​​ក្នុង​​សេដ្ឋកិច្ចជាតិ។ នៅឆ្នាំ​២០១៩ កម្ពុជារំពឹង​ថានឹងទទួល​ភ្ញៀវ​ទេសចរអន្តរជា​តិ​​ប្រមាណ ៦លាន៧សែននាក់ នៅឆ្នាំ ២០២០ នឹងទទួលបានប្រមាណជាង ៧ លាននាក់ និងនាំមកនូវ​ចំណូល​ប្រមាណ ៥ ប៊ីលានដុល្លារអាមេរិក​ បង្កើត​​នូវឱកាស​ការងារ​បានប្រមាណជិត ១លា​ន​នាក់ និងនៅឆ្នាំ២០៣០ អាចនឹងទទួលបាន​ទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ ​នាំមកនូវ​ចំណូល​ប្រមាណ ១០ ប៊ីលាន​​​​​ដុល្លាអាមេរិក បង្កើតឱកាសការងារប្រមាណជិត ២លាននាក់។
ឯ.ឧ ថោង ខុន បានបញ្ជាក់ថា ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិដូចបានជម្រាបជូនខាងលើ ជាយុទ្ធ​សាស្ត្រ​គឺ​ត្រូវ​ធ្វើ​​​ឱ្យ​កម្ពុជាក្លាយ​ជា​គោលដៅ​ទេសចរណ៍​ប្រកប​​ដោយ​​ភាព​ទាក់ទាញ​ និងផ្តល់ភាព​កក់ក្តៅដល់​ភ្ញៀវ​ទេសចរ តាមរយៈ​ការ​បង្កើត​ឱ្យ​មាន​ផលិតផលទេសចរណ៍​ថ្មីៗ និងប្រកបដោយ​ភាព​វ័យឆ្លាត ស្អាត​ និងបៃតង (Smart, Clean & Green)។ ​    ក្នុងចលនាប្រឡងប្រណាំង​ទីក្រុងស្អាត រាជ រដ្ឋាភិបាលបានកំណត់យកថ្ងៃទី២៧ ខែ​កុម្ភៈ ជារៀងរាល់ឆ្នាំដើម្បីប្រារព្ធអបអរសាទរ​ទិវាជាតិទី ក្រុងស្អាត ហើយ​​ផ្តើម​ចេញពីចលនា​ប្រឡង​ប្រណាំ​ង​​នេះ រាជរដ្ឋាភិបាលក៏​បានអនុញ្ញាតឱ្យ​ដាក់ ចេញនូវចលនាប្រឡងប្រណាំង «រង្វាន់​សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់​ធុរកិច្ចបៃតង​ក្នុង​​វិស័យ​ទេសចរណ៍» តាមរយៈអនុក្រឹត្យលេខ ១២៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៥ដោយប្រសិទ្ធនាមថា «រង្វាន់​សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់​ធុរកិច្ចបៃតងក្នុងវិស័យ​ទេស​​ចរណ៍» ដើម្បី​លើកទឹកចិត្ត​ និងទទួល​ស្គាល់​កិច្ច​ខិតខំប្រឹងប្រែង របស់​ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ និង​វិស័យ​ពាក់ព័ន្ធ ដែលមានស្នាដៃល្អចូលរួម​ទ្រទ្រង់​ដល់​​ចលនាប្រឡងប្រ ណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» និង​ជាការលើកកម្ពស់​ភាពស្អាត និងបៃតង​នៅកម្ពុជា​។​