អគ្គិភ័យឆាបឆេះអាគារក្នុងរដ្ឋធានីបង់ក្លាដែសស្លាប់យ៉ាងហោចណាស់៨១នាក់  

AKP ភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ  ឆ្នាំ២០១៩​ឥឥ​មនុស្សយ៉ាងហោចណាស់៨១នាក់ស្លាប់ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអគ្គិភ័យដ៏បំផ្លិចបំផ្លាញមួយ បានបំផ្លាញអាគារមួយចំនួននៅក្នុងផ្នែកដ៏ចំណាស់ នៃរដ្ឋធានីដាការបស់ប្រទេសបង់ក្លាដែស ។

ស្នងការផ្នែកដាកា លោក KM Ali Azam  បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា ពួកគេបាន បញ្ជាក់អះអាងពីការស្លាប់នេះ ។​​ តាមស្នងការផ្នែកនេះឱ្យដឹងថា មនុស្ស៤១នាក់កំពុងស្ថិតនៅក្រោមការព្យាបាលនៅឯមន្ទីរពេទ្យ     ផ្សេងៗក្នុងទីក្រុង ហើយសាកសពត្រូវបានគេរក្សាទុកនៅឯកន្លែងទុកសាកសពមន្ទីរពេទ្យមហាវិទ្យាល័យ វេជ្ជសាស្ត្រក្រុងដាកា ។

លោកបាននិយាយាថា​ ពួកវេជ្ជបណ្ឌិតបាននិយាយថា ស្ថានភាពអ្នករបួសម្នាក់មានលក្ខណធ្ងន់ធ្ងរណាស់ ។ ​លោក Mahfuz Riben មន្ត្រីបំពេញភារកិច្ចម្នាក់នៃភ្នាក់ងារពន្លត់អគ្គិភ័យ និងការពារជនស៊ីវិលបាន ប្រាប់ស៊ីនហួថា អគ្គិភ័យដែលបង្កឡើងដោយការផ្ទុះបំពង់ឧស្ម័នមួយបានរីករាលដាលយ៉ាងរហ័សទៅដល់ឃ្លាំងគីមីមួយនៅជាន់លើដីនៃអាគារមួយមានកម្ពស់៥ជាន់ ហើយបានបំផ្លាញអាគារដែលមានមនុស្សនៅ  កកកុញមួយជួរក្នុងតំបន់ Chawkba zar របស់ទីក្រុងនេះ ។

តាមពួកមន្ត្រីឱ្យដឹងថា ពួកអ្នកពន្លត់អគ្គិភ័យ៣៧ក្រុមបានពន្លត់អគ្គិភ័យនេះ បាននៅម៉ោងប្រហែល៣ព្រឹកម៉ោងក្នុងស្រុក ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន   )