រញ្ជួយដីទំហំ ៤,៩ វាយប្រហារប្រទេសថៃភាគខាងជើង

AKP ភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ  ឆ្នាំ២០១៩ — សេចក្តីរាយកាណ៍នានា បាននិយាយពីថ្ងៃព្រហស្បតិ៍នេះថា លំនៅឋាននានាបានខូចខាតហើយ យ៉ាងហោចណាស់មានការរញ្ជួយដីតូចៗចំនួន១៥លើកបានកើតឡើងបន្ទាប់ពីការរញ្ជួយដី ដែលមានទំហំ ៤,៩ បានវាយប្រហារនៅក្នុងខេត្តឡាមប៉ាង ប្រទេសថៃភាគខាងជើង ។

ផ្នែកឧតុនិយមបានកត់ត្រាឃើញការញ័រនេះ កាលពីរសៀលថ្ងៃពុធ ។ សេចក្តីរាយការណ៍បាននិយាយថា អាគារនិងលំនៅឋាននានាបានទទួលរងការប្រេះនៅក្នុងខេត្ត ភាគខាងជើងនេះ ដោយមានក្បឿងខ្លះ បានជ្រុះដែលបង្កឱ្យពួកមន្ត្រីធ្វើការជម្លៀស ។ ការខូចខាតរួមមានកំពូលវិហារ នៅក្នុងវត្តពុទ្ធសាសនាមួយ ។

តាមផ្នែកការពារនិងកាត់បន្ថយគ្រោះមហន្តររាយឱ្យដឹងថា រហូតមកដល់ពេលនេះ គ្មានអ្នកណាមួយរងរបួសពីការរញ្ជួយដីនេះទេ ។ ផ្នែកនេះបាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយ គឺនៅតាមបណ្តោយផ្នែកខាងលើនៃ Phayao fault line ចម្ងាយ២១ គីឡូម៉ែត្រ ក្រោមដីក្បែរតំបន់ដែលវាយប្រហារដោយការរញ្ជួយដីនេះ ។

ផ្នែកឧតុនិយមបានព្រមានប្រជាជនឱ្យនៅឆ្ងាយពីជញ្ជាំង ឬ សសរ ដែលមានស្នាមប្រេះដោយ និយាយបន្ថែមថា ផ្នែកនេះនឹងសង្កេតមើលស្ថានការណ៍រញ្ជួយដីនេះពីរថ្ងៃថែមទៀត ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )