មនុស្ស៦នាក់បានស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅភាគពាយ័ព្យប្រទេសស៊ីរី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (២២.០២.១៩)

ស៊ីរី៖ កាលពីថ្ងៃព្រហស្បតិ៍មានការបំផ្ទុះគ្រាប់បែក្នុងរថយន្តពីរនៅតំបន់ពីរផ្សេងគ្នាភាគពាយព្យប្រទេសស៊ីរីដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦ នាក់ដែលនេះជាការវាយប្រហារចុងក្រោយបង្អស់នៅក្នុងទីក្រុងនានារបស់ក្រុមឧទ្ទាម ។

នៅភាគពាយព្យនៃទីក្រុងអាហ្រ្វីនក្មេងស្រីអាយុ ១០ ឆ្នាំម្នាក់និងបុរសម្នាក់ត្រូវបានស្លាប់និងយ៉ាងហោចណាស់មានមនុស្ស ២០នាក់ផ្សេងទៀតបានរងរបួសនៅពេលគ្រាប់បែកក្នុងរថយន្តមួយត្រូវបានបំផ្ទុះនៅតាមផ្លូវ ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីក្បួនដង្ហែររបស់កងកម្លាំងនគរបាលបានបញ្ចប់។

ចាប់តាំងពីកងជីវពលស៊ីរីដែលគាំទ្រដោយក្រុងវ៉ាស៊ីនតោនត្រូវបានដកចេញពីទីក្រុងអាហ្រ្វីនដោយសារពួកឧទ្ទាមអារ៉ាប់ដែលគាំទ្រដោយប្រទេសទួរគីកាលពីឆ្នាំមុនមកតំបន់នេះមានការបំផ្ទុះគ្រាប់បែកជាញឹកញាប់ដោយសារពួកឧទ្ទាមនៃកងជីវពលឃឺដ។