ចិននិងឡាវជំរុញកិច្ចសហប្រតិបត្តិការលើច្រករបៀងសេដ្ឋកិច្ចនិងគម្រោងដទៃទៀត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២២.០២.១៩)

ឡាវ៖ គណៈប្រតិភូជាន់ខ្ពស់ចិនដែលដឹកនាំដោយលោកនីង ជីស្ស៊េ (Ning Jizhe) អនុប្រធានគណៈកម្មការកំណែទម្រង់និងការអភិវឌ្ឍជាតិចិនបានធ្វើទស្សនកិច្ចនៅឡាវចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃព្រហស្បតិ៍ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើច្រករបៀងសេដ្ឋកិច្ចចិន – ឡាវ។

ដំណើរទស្សនកិច្ចនេះមានគោលដៅអនុវត្តន៍នូវការឯកភាពទ្វេភាគីលើការកសាងច្រករបៀងសេដ្ឋកិច្ចចិន – ឡាវដែលជំរុញឱ្យមានកិច្ចសហការសមត្ថភាពផលិតព្រមទាំងការសាងសង់ផ្លូវរថភ្លើងរវាងចិននិងឡាវ។

ក្នុងដំណើរទស្សនកិច្ចនេះលោកនីងបានចូលសំដែងការគួសមជាមួយនាយករដ្ឋមន្ត្រីឡាវថុងលួន ស៊ីស៊ូលីត (Thongloun Sisoulith) និងឧបនាយករដ្ឋមន្រ្តីលោកសមឌី ឌួងឌី( Somdy Douangdy )ព្រមទាំងបានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគរួមទាំងក្រសួងថាមពល, ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចជាតិផងដែរ។