សម្ដេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រនិងលើកទឹកចិត្តដល់អ្នកវិនិយោគមកវិនិយោគនៅ កម្ពុជាឱ្យកាន់តែច្រើន

AKP ភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកា​ស​គាំ​ទ្រ និងលើកទឹកចិត្តដល់អ្នកវិនិយោគមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ក្នុងដែលរាជរដ្ឋា​ភិ​បាលបានធ្វើការកែសម្រួលស្ថាប័នមានសមត្ថកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ដើម្បី ​ស​ម្រួ​លពា​ណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែង ដើម្បីវិនិយោគគិន និងពាណិជ្ជករ​ទទួល​បាន​ផលប្រយោជន៍កាន់តែច្រើនឡើងថែមទៀតនោះ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ផ្លូវការនៅថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ស​ម្ដេ​ច​​តេជោបានសរសេរថា ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តដល់អ្នកវិនិយោគមកវិនិយោគ​នៅកម្ពុ​ជា​កាន់​តែច្រើន។ កាលពី ពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានធ្វើការកែសម្រួល​ស្ថាប័នមាន​សមត្ថកិ​ច្ច​​ត្រួតពិនិត្យទំនិញនាំ ចេញ-នាំចូល ដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែង ដើ​ម្បីវិនិយោគិន និង ពាណិជ្ជករ ទទួលបានផលប្រយោជន៍កាន់តែច្រើនឡើង ដែលមាន​ខ្លឹម​សារ​ខាងក្រោម ៖

មាត្រា១- ត្រូវបានបញ្ចប់តួនាទី និងភារកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូលរបស់អគ្គ​នាយ​កដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ នីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ(កាំកុងត្រូល)​នៃ​ក្រសួងពាណិជ្ជកម្មពីច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រ​ក​ទ្វារ​តំបន់ព្រំដែន ច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែងសន្និធិគយ​ប​ណ្ដោះ​អាសន្ន និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ-នាំចូលផ្សេងទៀតនៅទូទាំងព្រះ​រាជា​ណា​​ចក្រកម្ពុជា។

មាត្រា២- អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និង​ហិរ​ញ្ញ​វត្ថុ គឺជា ស្ថាប័នតែមួយគត់មានសមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញនាំចេញ-នាំចូលនៅច្រក​ទ្វា​រអន្តរ ជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន និង​ច្រក​ទ្វារ​កំពង់​ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែងសន្ធិធិគយបណ្ដោះអាសន្ន និងទីកន្លែងត្រួត​ពិ​និ​ត្យ​ទំនិញនាំចេញ-នាំចូលផ្សេងទៀត។សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នាៗ​៕

ដោយជឹម ណារី