អគ្គិសនីកម្ពុជា ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួនដើម្បីធ្វើជួសជុល

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ឹម ភិរក្សនារីរតនៈ ៖

 អគ្គិសនីកម្ពុជា បានប្រកាសផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួនដើម្បីធ្វើជួសជុល ផ្លាស់ប្តូរ និងតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញដើម្បីងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ។
តាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនី នៅថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៩:០០ ដល់ម៉ោង ១២:០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតាមតំបន់មួយចំនួនដូចជា ទី១ តំបន់ភ្លើងលេខ ប.ត៤៥៨ ដែលស្ថិតនៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ សាខាអូរដឹម ទី២ តំបន់ភ្លើងស្ថិតនៅសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខសាខាអូបែកក្អម ទី៣ តំបន់ភ្លើងសង្កាត់ស្ទឹងមានជ័យ២ ដែលស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ សង្កាត់ដង្កោខណ្ឌដង្កោ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ស្ថិតនៅសាខាអូរបែកក្អម ព្រមទាំងសាខាទួលពង្រ និងទី៤ តំបន់ភ្លើងមួយចំនួនទៀតស្ថិតក្នុង សង្កាត់ចោមចៅទី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ សង្កាត់កំបូល សង្កាត់ស្នោរ ខណ្ឌកំបូលរាជធានីភ្នំពេញ ។
នៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ចាប់ពីម៉ោង៩:០០ ដល់ម៉ោង១៦:០០ តំបន់ភ្លើងលេខ ប.ត ៣២៥ ប.ត៣២៥A ទិ១ ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន សាខាបាសាក់ចាក់អង្រែ ទី២ តំបន់ភ្លើងលេខ P០០៨ P៦៣០ P១៤៨៨ P២០២៥ ដែលស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ សាខាចាក់អង្រែក្រោម ទី៣ តំបន់ភ្លើងដែលស្ថិតនៅសង្កាត់កំបូលសង្កាត់កន្ទោក ខណ្ឌកំបូលរាជធានីភ្នំពេញ ឃុំបែកចាន ឃុំពើក ឃុំឆក់ឈើនាង ក្នុងស្រុកអង្គស្នូល ខេត្តកណ្តាល សាខាអូរដឹម និងទី៤ តំបន់មួយចំនួនទៀតស្ថិតនៅក្នុងស្រុកស្អាងខេត្តកណ្តាល សាខាចាក់អង្រែក្រោម ។
យោងតាមបានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា ប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើឲ្យបានទទួលព័ត៌មានជាមុន និងដើម្បីសុំការអធ្យាស្រ័ចំពោះការផ្តាច់ចរន្ដអគ្គិសនីនេះ ៕