រដ្ឋមន្រ្តីការបរទេសចិន​, រុស្ស៊ី និងឥណ្ឌានឹងធ្វើកិច្ចប្រជុំនៅ Zhejiang

AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ — អ្នកនាំពាក្យក្រសួងការបរទេសលោក ​Geng Shuang បានប្រកាសពីថ្ងៃពុធ ក្នុងទីក្រុងប៉េកាំងថា កិច្ចប្រជុំលើកទី១៦ របស់រដ្ឋមន្ត្រីការបរទេសចិន , រុស្ស៊ី និងឥណ្ឌា នឹងត្រូវគេធ្វើនៅ Wuzhen ខេត្ត Zhejiang ប្រទេសចិនខាងកើតនៅថ្ងៃទី២៧ ខែកុម្ភៈ ។

លោក Geng បាននិយាយថា សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ( Wang Yi ) នឹងធ្វើជាប្រធានកិច្ចប្រជុំនេះ ដែលនឹងចូលរួមដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី​ លោក សែរហ្គេ ឡាវរ៉ូវ ( Sergei Lavrov )និងរដ្ឋមន្ត្រីកិច្ចការក្រៅប្រទេសឥណ្ឌាលោកស្រី ស៊ូស្មា ស្វារាជ ( Sushma Swaraj ) ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )